លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៧ និងសហការជាមួយកម្លាំងទាហានឈុតខ្មៅថៃទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់!!!

ខេត្តបាត់ដំបង៖ស្រុកសំពៅលូន.កាលពីថ្ងៃសុក្រ១៥កើត ខែជេស្ឋឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ទី ៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ៤៥ នាទី លោកវរសេនីយ៍ឯក(ពេជ្រសារ៉ែន)អធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ និងកម្លាំងកងអនុសេនាធំលេខ ១៣០៣ ទាហានឈុតខ្មៅថៃប្រចាំស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ បានចុះបង្ក្រាបនិងទប់ស្កាត់ករណី ការនាំយកចេញមនុស្សឆ្លងដែនដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន នៅចំណុចកងអនុសេនាធំលេខ ១៣០៣ ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនមេខ្យល់ជាជនសង្ស័យចំនួន ៣ នាក់ ទី ១ ឈ្មោះផល លីន ភេទប្រុស អាយុ ៣៤ ទី ២ ឈ្មោះ ដេន ភារម្យ ហៅ ស្វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ និង
ទី ៣ ឈ្មោះ ហ៊ាន ជា ហៅ ជុក ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង និងជនរងគ្រោះជាពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃចំនួន ៣៧ នាក់ ប្រុស ២១ នាក់និងស្រី ១៦ នាក់ បានធ្វើការអប់រំណែនាំឲ្យវិលត្រឡប់ទៅទៅផ្ទះវិញ ចំណែកជនសង្ស័យជាមេខ្យល់ទាំង ៣ នាក់ ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ដោយលោកមុត ចិត្រា

អត្ថបទដែលជាប់ទាក់ទង