ចោរលួចគោ៥ក្បាលក្នុងក្រោលតែម្ចាស់តាមប្រផិតប្រភិញឃើញវិញគ្រប់ចំនួនចោរ២នាក់ផ្តួលម៉ូតូរត់
កំពង់ធំ៖ មួយរយះពេលនេះនៅក្នុងទឹកដីស្រុកសន្ទុកមានករណីចោរលួចគោក្របី៣ទៅ៤ករណីទៅហើយតែមិនដែលរកឃើញមកវិញទេតែលើកនេះចោរបានលួចគោរចំនួន៥ក្បាល របស់ប្រជាពលរដ្ឋ ពីក្នុងក្រោលតែម្ចាស់គោរសហ:ការណ៍ជាសម្ថកិច្ចតាមរកប្រផិតប្រភិញរកឃើញគ្រប់ចំនួន។ចំណែក លោកចោរ ២នាក់បានផ្តួលម៉ូតូចោលរត់ផះក្រញ៉ាំ។
ករណីអំពេីលួចគោក្នុងក្រោលនេះបាន កើតឡើនៅថ្ងៃទី៥មិថុនាឆ្នាំ២០២០វេលាម៉ោប្រហែល១,៤០នាទីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចគោចំនួន៥ក្បាលនៅចំនុចទួលស្ពឺភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុករបស់ ឈ្មោះ ផង់ ចាន់ថាត ភេទប្រុស អាយុ៣២ឆ្នាំស់នៅភូមិធម្មនាថឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ។ ករណីនេះកំលាំងជំនាញអធិការស្រុកបានសហការជាមួយម្ចាស់គោតាមរកឃើញវិញគ្រប់ចំនួនវិញ។
មុខសញ្ញាបានជិះម៉ូតូ១គ្រឿងមានគ្នាពីរនាក់ចេញពីកន្លែងហ្វូងគោនោះកំលាំងសម្ថកិច្ចបានដេញតាមជនសង្សយ័ៗបានផ្តួលម៉ូតូរត់គេចខ្លួនបាត់ ដែល មានចំងាយប្រហែល១គីឡូម៉ែត្រពីក្រោលគោ ។
រឿងរ៉ាវខាងលើនេះកំលាំងជំនាញកំពង់ធ្វើការស្រាវជ្រាវមុខសញ្ញានិងកសាងសំនុំរឿងនីតិវិធី ។