រថយន្តនីសាន់ សាកកម្លាំងគ្នាជាមួយសាំយ៉ុង ស្លាប់០១នាក់ និង០៤នាក់ទៀតរបួសធ្ងន់-ស្រាល នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តនីសាន់ Frontier នៅវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ មុនពេលកើតហេតុដំបូង មាន០១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ស្លាកលេខ ភ្នំពេញ 2AL-0475 បើកបរដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីខាងលិចទៅខាងកើត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនតូច០១គ្រឿងម៉ាក Nissan Frontier ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសដៅខាងកើតទៅខាងលិច បុកចំពីមុខបណ្តាលអោយមានគ្រោះថ្នាក់តែម្តង ក្នុងនោះមានអ្នករួមដំណើរ០២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរខាងលើរស់នៅភូមិក្បាលទំនប់ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នករួមដំណើរ និងអ្នកបើកបរខាងរថយន្តNissan Frontier របួសធ្ងន់០៣នាក់ ០១-/ ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ០២-/ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ ០៣-/ឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ ។រីឯខាង រថយន្តសាំយ៉ុង ស្លាប់អ្នកបើកររថយន្តស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ ។រថយន្តទាំង២គ្រឿងខូចខាតធ្ងន់។ចំពោះមូលហេតុ បណ្តាលមកពីរថយន្តម៉ាកNissan Frontier បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន។វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយមុតចត្ត្រា

អត្ថបទដែលជាប់ទាក់ទង