ក្រុមញៀនល្បែងជាច្រើននាក់និងម៉ូតូចំនួន 59គ្រឿងត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាប
កំពង់ធំ៖ កាលពីរសៀលថ្ងៃទី 1 ខែមិថុនាឆ្នាំ ២០២០ លោក សាយវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅបង្ក្រាបទីតាំងជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទនៅចំណុចភូមិគ្រួសឃុំដូងស្រុកប្រាសាទបាល័ង្លខេត្តកំពង់ធំ។
នៅក្នុងការចុះយុទ្ធនាការបង្ក្រាបល្បែងស៊ីសងជល់មាន់ ខាងលើនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរឹបអូសបាន ម៉ូតូចំនួន៥៩គ្រឿងមាន់ជល់ ១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់ ។
ការលេងល្បែងស៊ីសងនេះបានកើតឡើងជាយូរមកហើយប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនមានការបង្ក្រាបឡើយដោយសារតែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានទទួលលាភសក្ការៈពីស្រុកញៀនល្បែងទាំងអស់នេះជាប្រចាំខែ ប្រជាពលរដ្ឋបានចោទសួរនិងរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថាតើឯណាទៅភូមិឃុំមានសុវត្ថិភាពបើអស់លោកបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកបែបនេះ ការបង្ក្រាបល្បែងស៊ីសងកន្លងមកនៅក្នុងខេត្តកំពង់ធំពេលខ្លះប៉ះចំសមត្ថកិច្ចមួយចំនួនទៅលេងល្បែងស៊ីសងជាមួយនឹងគេដែរ ។
ប្រជាពលរដ្ឋចំនួន 2 ស្រុកគឺស្រុកប្រាសាទបាល័ង្គនិងស្រុកស្ទោងសូមសំណូមពរទៅថ្នាក់ដឹកនាំខេត្តក៏ដូចសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងអោយអស់ព្រោះអីនៅពេលដែលមានល្បែងស៊ីសងប្រជាពលរដ្ឋនៅតាមទីទួលជនបទគឺសម្រាប់មិនដែលលក់ទេម្យ៉ាងខ្លាចចោលលួចគោក្របីម៉ូតូគ្រប់បែបយ៉ាង។ ដោយ មហាជន