រូបសំណាក ព្រះគោ ជាវត្ថុបុរាណ ដែលប្រជាពលរដ្ធម្នាក់ប្រទះឃើញកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ឥឡូវត្រូវបានអាជ្ញាធរខេត្ត ធ្វើការប្រគល់ជូនទៅ មន្ទីវប្បធម៌ នឹងវិចិត្រសិល្បះ ដើម្បីរក្សារទុក្ខ
ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃច័ន្ទ១១កើត ខែជេស្ឋ ទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត នឹងឯឧត្តម ឡុង សុវណ្ណ ប្រធានក្រុមព្រឹក្សារនៃខេត្ត អញ្ជើញចូលរួមជាអធិប្បតិយភាពក្នុងពិធី ប្រគល់រូបសំណាក ព្រះគោ ជូនទៅមន្ទី វប្បធម៍នឹងវិចិត្រសិល្បះខេត្តព្រះវិហារ ដើម្បីរក្សាទុក្ខជាសម្បត្តិវប្បធម៍ជាតិ។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ស្នងការដ្ធាននគរបាលខេត្ត អភិបាលស្រុកជាំក្សាន្ត នឹងប្រជាពលរដ្ធដែលប្រទះឃើញរូបសំណាក ព្រះគោ នោះដែរ ធ្វើនៅស្នងការដ្ធាននគបាលខេត្ត។
បញ្ជាក់ផងដែរថា ប្រជាពលរដ្ធដែលបានប្រទះឃើញរូបសំណាក ព្រះគោ នោះគាត់មានឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ កោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ៕ដោយអ្នកនាងទូចចន្នា