ទូក លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ជិះ បានជួបឧបទ្ទវហេតុបុកគ្នាបណ្តាលអោយពលរដ្ឋម្ខាងទៀតរងគ្រោះ ធ្ងន់ស្រាល២នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

តាកែវ៖ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ មានឧបទ្ទវហេតុករណីគ្រោះថ្នាក់បើកទូកបុកគ្នា រវាងទូកដែលមាន លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ជិះ បានបុកគ្នាជាមួយនឹងទូកប្រជាពលរដ្ឋ បណ្តាលអោយទូកពលរដ្ឋម្ខាងទៀត រងគ្រោះ ធ្ងន់ស្រាល២នាក់ក្នុងនោះ ដោយមានសភាពធ្ងន់ធ្ងរម្នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យបង្អែកខេត្តតាកែវមកកាន់មន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ កំពុងសង្គ្រោះបន្ទាន់និងវះកាត់នៅមន្ទីរពេទ្យរុស្សី ចំណែកម្នាក់ទៀតសម្រាកព្យាបាលនៅមណ្ឌលសុខភាព បន្ទាប់មកបញ្ជូនមកពេទ្យខេត្តនិងកំពុងតាមដានបន្តមិនទាន់ដឹងពីស្ថានភាពនៅឡើយ។

បើតាមប្រភពពីជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ទូកជនរងគ្រោះកំពុងបើកជិតដល់ផ្លូវកែវ ឃើញទូកម្ខាងទៀតបើកមិនបង្អង់ល្បឿនឡើយទោះបីជា ខាងទូកជនរងគ្រោះ ឡើងឈរស្រែកនិងធ្វើសញ្ញា អោយបង្អង់ល្បឿនយ៉ាងណាក៏ដោយ ទីបំផុតទូកដែលមានលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ បានបុកទូកជនរងគ្រោះយ៉ាងពេញទំហឹង ហើយនៅមិនពន្លត់ម៉ាសុីនទៀតបន្តបុករះតាំងពីមុខរហូតដល់ក្រោយ បណ្តាលអោយមានអ្នករបួសពីបីនាក់ត្រូវបានបងប្អូនជនរងគ្រោះបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន។

អ្នករងរបួសទាំង៣នាក់ មានឈ្មោះ ១- ហុីម រេះ ភេទ ប្រុស អាយុ៤២ឆ្នាំ កំពុងសំរាកសង្គ្រោះបន្ទាន់និងវះកាត់នៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ ២-ឈ្មោះ ម៉ើត ភេទ ប្រុស អាយុ២៦ឆ្នាំជាអ្នកបើកទូករងរបួសស្រាល ចំណែកទូកភាគីម្ខាងទៀតមានលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ និងអ្នកបើកទូកឈ្មោះ ម៉ាត់ មិនមានរងរបួសទេ។ភាគីទំាងអស់មានទីលំនៅស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវដូចគ្នា។

ក្រោយកើតហេតុភាគីជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំគោកពោធិ៍ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង