សមត្ថកិច្ចចរាចរណ៍ មិនទាន់អនុវត្តការពិនិត្យជាតិអាល់កុលនៅពេលថ្ងៃនៅឡើយទេ ខណៈមានការលើកឡើងនោះមិនមែនជាការពិត
ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយថា នឹងមានកាពិនិត្យជាតិអាល់កុលនៅម៉ោង ១២ថ្ងៃត្រង់។ បញ្ហានេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាក់ថា មិនទាន់មានគោលការណ៍ និងផែនការ ណ៍ដែលត្រូវចុះអនុវត្តនៅឡើយទេ។ នេះបើយោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ប្រសិនជាមានកិច្ចការងារអនុវត្តពាក់ព័ន្ធនឹងចរាចរណ៍នេះ សមត្ថកិច្ចពាក់ព័ន្ធនឹងមានការប្រជុំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសឲ្យប្រជាពលរដ្ឋបានយល់ដឹងយ៉ាងហោចណាស់ក៏រយៈពេលមួយសប្ដាហ៍ដែរ ដូចដែលកន្លងមកបានអនុវត្ត ជាឧទាហរណ៍នៅពេលយប់ បានធ្វើការផ្សព្វផ្សាយជាមុន៕