ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ១៥ គីឡូម៉ែត្រនៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុនសុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុល ផ្លូវចំនួន១ខ្សែ ប្រវែង ១៥គីឡូម៉ែត្រ ឆ្លងកាត់ចំនួន ៤ ភូមិ មានភូមិគោក ភូមិពាម ភូមិព្រីងកោង និងភូមិយ៉ាងពីស ក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការខូចខាត។

ក្នុងពិធីបើកការដ្ឋាននេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ លោកស្រី អភិបាលរងស្រុកឱរ៉ាល់ អង្គភាព ការិយាល័យ នានាជុំវិញស្រុក ព្រមទាំងលោកក្រុមប្រឹក្សាឃុំ លោកមេឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។

នៅក្នុងកម្មវិធីនោះដែលលោកជំទាវ ភុំ ផាន់ណាវីអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់បានឡើងមានមតិស្វាគមន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានឱ្យដឹងថា បន្ទាប់ពីការងារជួសជុលរួច កំណាត់ផ្លូវមួយនេះជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន សំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន សុខា ទីព្រឹក្សារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អត្ថបទដែលជាប់ទាក់ទង