លោក ព្រំ ភារុណ ប្រធានអង្គការ អភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន

ខ្ញុំបាទ ព្រំ ភារុណ ប្រធានអនុប្រធាននិងសមាជិកសមាជិកាទាំងអស់របស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធអគារសិក្សា
និងសមិទ្ធផលនានានៅ វត្តព្រះឥន្ទសាមគ្គីធម៌ស្រុកអង្គស្នួលខេត្តកណ្តាលនាព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥និងសំឡេងដែលពួកជ្រុលនិយមរៀបចំផែនការភេរវកម្មវាយដ្រូនចូលភូមិគ្រឹះរបស់សម្តេចដែលសម្តេចតេជោហ៊ុនសែនបានទម្លាយនាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៥នេះយើងខ្ញុំមានការតក់ស្លុតជាខ្លាំងនិងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់អំពើប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេសនាំឱ្យមានអស្ថិរភាព និងភាពវឹកវរក្នុងប្រទេស។
យើងខ្ញុំយល់ឃើញថាគម្រោងផែនការនេះគឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសនិងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្មដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ដែលមិនអាចលើកលែងបាននិងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់និងវែកមុខរកក្រុមនេះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។