សមិទ្ធផលកើតឡើងនានានៅស្រុកអង្គរជ័យជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន

ខេត្តកំពត៖ ក្រោមម្លប់សន្តិភាព ដោយការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតហ៊ុនសុខាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពតបានចាត់ដោយក្រុមការងារបានចុះពិនិត្យមើលសមិទ្ធផលនានានៅក្នុងស្រុកអង្គរជ័យដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់តាមរយៈ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត រួមមាន៖

– ការដ្ឋានធ្វើផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែង ៦០០ម៉ែត្រ នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ដោយស្ថានភាពផ្លូវបច្ចុប្បន្ន បាននឹងកំពុងស្ថាបនាបាន ៣០ភាគរយ ដែលផ្លូវនេះមានប្រជាពលរដ្ឋបានប្រើប្រាស់ជាផ្លូវធ្វើដំណើរកាត់ (ផ្លូវវាង) ដោយមានចំនួន២៩៩គ្រួសារដែលកំពុងរស់នៅនិងប្រើប្រាស់ផ្លូវប្រវែង៦០០ម៉ែត្រនេះ។

– ការដ្ឋានធ្វើផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែង ២៣០០ម៉ែត្រ (ពីរពាន់បីរយម៉ែត្រ) នៅភូមិកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ដោយស្ថានភាពផ្លូវបច្ចុប្បន្ន បាននឹងកំពុងស្ថាបនាបានប្រវែង២០០ម៉ែត្រ ចុះពីផ្លូវជាតិលេខ៣១ ដោយផ្លូវនេះមានសភាពចោទជាខ្លាំង ជាប្រភពនៃគ្រោះថ្នាក់ចម្បង តាមប្រភពពីលោកមេភូមិ និងលោកនាយប៉ុស្តិ៍បាននិយាយថា៖ “ផ្លូវនេះមានករណីជិះឡើងមិនរួច ករណីរអិលថយក្រោយ និងករណីជិះធ្លាក់ផ្លូវជារឿយ ក៏ធ្លាប់មានមនុស្សធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតថែមទៀតផង”។ ផ្លូវមួយខ្សែរនេះប្រវែង២៣០០ម៉ែត្រ មានប្រជាពលរដ្ឋបានប្រើប្រាស់ដឹកកសិផល និងដំណាំផ្សេងៗមកលក់នៅលើទីផ្សារប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដោយមានចំនួន៩១៥គ្រួសារដែលកំពុងរស់នៅអមសងខាង និងប្រើប្រាស់ផ្លូវនេះ។

– ការសាងសង់ទ្វារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ ស្ថានភាពទ្វារទីស្នាក់ការគណបក្សនាបច្ចុប្បន្ន បានសាងសង់រួចរាល់ ៩០ភាគរយហើយ គ្រោងនឹងបាញ់ថ្នាំបញ្ចប់ការសាងសង់។
– ការសាងសង់រោងដាក់ម៉ូតូ និងបង្គន់អនាម័យ ជូនដល់ ប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ ស្ថានភាពផ្លូវបច្ចុប្បន្ន រោងដាក់ម៉ូតូ ប្រក់ស័ង្កសី ចាក់សាប មានទំហំ បណ្តោយ ៦ម៉ែត្រ និងទទឹក៤ម៉ែត្រ បានដាងសង់សម្រេចបាន១០០ភាគរយ និងបន្ទប់ទឹក ក្រាលការ៉ូ ទំហំ ទទឹក១,៨ ម៉ែត្រ បណ្តោយ១,៥ម៉ែត្រ និងកម្ពស់២ម៉ែត្រ សម្រេចបាន ៥០ភាគរយ។

– ពិនិត្យការសាងសង់របងសំណាញ់លួស នៅវិទ្យាល័យវត្តអង្គរជ័យ នៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ ស្ថានភាពរបងបច្ចុប្បន្ន បានដាក់ព័ទ្ធជុំវិញបាន៧០ភាគរយ គ្រោងនឹងសម្រេចព័ទ្ធបានជុំវិញនៅ២ថ្ងៃទៀត។

សមិទ្ធិផលទាំងអស់នេះបានកើតឡើងតាំងពីសម័យដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមកម៉្លេះ និងបានក្លាយទៅជាប្រពៃណីរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីតែម្តងមានពេលតិចណាស់ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុងត្រូវបានចំណាយទៅលើការងារសព្វសារពើដើម្បីបម្រើប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។

ការគិតគូរនិងគូសវាសឱ្យចេញជាផែនការយុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារដើម្បីឈានទៅសម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោតទាមទារនូវការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់និងទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះក៏មិនអាចសម្រេចជារូបរាងបានដែរប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។

ឯកឧត្តមបណ្ឌិតហ៊ុនសុខាបានលើកឡើងថាការធ្វើសកម្មភាពមិនចេះនឿយហត់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា គឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។

ទិដ្ឋភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យនិងដោយងាយស្រួលឡើយ ប៉ុន្តែ វាគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់និងភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តដឹកនាំឱ្យកម្ពុជាមានការអភិវឌ្ឍន៍ជានិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

អត្ថបទដែលជាប់ទាក់ទង