ឯកឧត្តម ហ៊ុន សុខា ចាត់ក្រុមការងារបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែរប្រវែង ២៣០០ម៉ែត្រ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត
ខេត្តកំពត៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរមូកដ្ឋាន ចុះពិនិត្យនិងបើកដំណើរការការដ្ឋានជួសជុលផ្លូវលំមួយខ្សែរ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ប្រវែង២៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។
ក្នុងឱកាសនោះក៏មានការចូលរួមស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងបានជួយកាប់ស្មៅ វល្លិ៍នៅជាប់របង ដើម្បីជាភាពងាយស្រួលក្នុងការដាក់គ្រឿងចក្រជួសជុលផ្លូវបានឆាប់រហ័ស។
ប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងខ្លាំង នៅពេលដែលមានក្រុមការងារសម្តេចបានចុះមកជួយជួសជុលផ្លូវមួយខ្សែរប្រវែង ២៣០០ម៉ែត្រ នៅភូមិរបស់គាត់នេះ គឺភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។