ឯកឧត្តមហ៊ុនសុខាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយកុំព្យូទ័រយួដៃ ម៉ាស៊ីនហ្វូតូខបភី តុចំនួន២០គ្រឿងនិងថវិកា ដល់វិឡាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី

 

ខេត្តកំពត៖ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សមូលដ្ឋានខេត្តកំពត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយកុំព្យូទ័រយួដៃ ម៉ាស៊ីនហ្វូតូខបភី តុចំនួន២០គ្រឿងនិងថវិកា ដល់វិឡាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីចែកអំណោយបានរៀបចំនៅក្នុងបរិវេណសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ភុំ ផាន់ណាវី ឯកឧត្តម ឱម ម៉ាក់ធារី ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅខេត្តកំពត លោកស្រី គង់ សុភាអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពតព្រមទាំងគណៈកម្មការ លោកនាយក លោក គ្រូ អ្នក គ្រូជាច្រើនរូប។

លោក តេវ សុវណ្ណាដេត នាយកស្ដីទីវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មានអគារទាំងអស់៦ខ្នង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ យើងមានបុគ្គលិកសិក្សាសរុបចំនួន៨០នាក់ និងមានសិស្សសរុបចំនួន១៦៧៨នាក់។ បន្ថែមលើសពីនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន សុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែនាំយកនូវអំណោយថវិកានិងសម្ភារៈដែលជាតម្រូវការចាំបាច់របស់សាលា ក្នុងឱកាសដ៏ថ្លៃថ្លាខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាអតិបរមា ។

កម្មវិធីដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ឯកឧត្តម ហ៊ុន សុខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ អំណោយថវិកាកុំព្យូទ័រយួរដៃ ម៉ាស៊ីនហ្វូតូខបភី តុចំនួន២០គ្រឿងនិងថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីប្រគល់ជូនតាមរយៈឯកឧត្តម ភឺនផល្លាជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកមកប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ នៅពេលនេះ គឺជាឧត្តមប្រយោជន៍សម្រាប់បម្រើការងាររដ្ឋបាលក្នុងសាលានិងបង្ហាត់បង្រៀនដ៏សិស្សានុសិស្សរៀនសូត្រ ឲ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ ក៏សុំឱ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ ពន្យល់ បង្រៀនសិស្សានុសិស្សអោយបានល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនៅពេលអនាគត ដែលជាមូលធន់មនុស្ស។

ជាមួយគ្នានោះឯកឧត្តមក៏បានប្រគល់ថវិកាចំនួន ១២០០០.០០០រៀល (ដប់ពីរលានរៀន)ដល់លោកនាយកដើម្បីចាក់លុបស្រះក្នុងទីធ្លាក្នុងវិទ្យាល័យព្រមទាំងប្រគល់ថវិកាជូនដល់លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ ៤០០០០រៀល (បួនម៉ឺនរៀល)ផងដែរ។

អត្ថបទដែលជាប់ទាក់ទង