ពិធីមីទ្ទិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ៧មករា និងនាំយកសម្ភារៈជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ក្រោមអធិបតីភាពលោក ហ៊ុន សុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា(៧មករា.១៩៧៩-៧មករា.២០២៥) និងសំណេះសំណាលនាំយកសម្ភារ:ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ប្រជាការពារ សរុបចំនួន៥២២នាក់ ប្រព្រឹត្តទៅនៅសាលាឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការចូលរួមពី លោកជំទាវស្រី ភុំ ផាន់ណាវី ឯកឧត្តម ឱម ម៉ាក់ធារី ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកស្រី តុប ធីតា ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការស្រុក និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
លោក មួង នឿន អភិបាលស្រុកអង្គរជ័យបានមតិស្វាគមន៍គណៈអធិបតី ថ្ងៃនេះខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ៧ មករា និងសំណេះសំណាលព្រមទាំងនាំយកនូវសម្ភារៈអំណោយចែកជូនប្រជាពលរដ្ឋនិងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាការពារ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសកម្មវិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា ឯកឧត្តម ហ៊ុន សុខា បានឡើងអាននៅអានសុន្ទរ:កថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា (៧មករា.១៩៧៩ – ៧មករា.២០២៥) ដែលមានខ្លឹមសារនិងអត្ថន័យដ៏ជ្រាលជ្រៅបំផុតព្រមទាំងបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តម ហ៊ុន សុខា បានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ រយះពេល ៤៦ឆ្នាំកន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហេីយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ ជាក់ស្តែងនូវសមិទ្ធិផល ដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង ដោយការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបាន ឲ្យ គង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារសន្តិភាព ស្ថិរភាពនយោបាយ ពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់ក្នុងសុខសន្តិភាពប្រកបដោយភាពសុខដុមរមនា។
ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅប្រកបដោយបរិស្ថានស្អាត។ ជាមួយគ្នានោះឯកឧត្តម ហ៊ុន សុខា ក៏បាននាំយកនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានផ្ដល់ជូនតាមរយៈ ឯកឧត្ដម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមកប្រគល់ថវិកាមួយចំនួនជូនដល់កំលាំងសមត្ថកិច្ចមូលដ្ឋានជុំវិញស្រុក និងសម្ភារៈរួមមាន៖
-ប្រគល់កុំព្យូទ័រយូរដៃ១គ្រឿងទៅរដ្ឋបាលស្នាកើការគណបក្សស្រុក។
– ប្រគល់ថវិកាចំនួន ៧០០០.០០០៛(ប្រាំពីរលានរៀល)ជូនដល់វិទ្យាល័យវត្តអង្គរជ័យ។
– ប្រគល់ស៊ីម៉ង់ចំនួន១០តោន ជូនវត្តអង្គមន្រ្តី(ហៅវត្តអង្គទេព)។
– ប្រគល់កុំព្យូទ័រ ១គ្រឿង ម៉ាសុីនព្រីនធ័រ ១គ្រឿងជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡាញ។
– ប្រគល់អាយកូមប្រើស៊ីមចំនួន ១៥ គ្រឿង កុំព្យូទ័រចំនួន ១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១គ្រឿងជូនដល់ផែនចរាចរណ៍អធិការស្រុកអង្គរជ័យ។
– ប្រគល់អាយកូនប្រើស៊ីមចំនួន ១៧គ្រឿងសម្លៀកបំពាក់ប្រជាការពារភូមិចំនួន២៥កំប្លេជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គភ្នំតូច និងបានប្រគល់ថវិការចំនួន ៦០០០.០០០រៀល(ប្រាំមួយលានរៀល)ទៅអោយលោកគ្រូអ្នកគ្រូនៅអនុវិទ្យាល័យអង្គភ្នំតូចសម្រាប់ចាក់លុបស្រះទីធ្លាសាលារៀនស្មើ១៥០ឡានព្រមទាំងបានប្រគល់ថវិកាចជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមចំនួន ៥២២ នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។
ជាកិច្ចបញ្ចប់តំណាងអង្គមិទ្ទីងបានឡើងថ្លែងចំណាប់អារម្មណ៍ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ ៧មករា (៧មករា.១៩៧៩ – ៧មករា.២០២៥) ផងដែរ៕