ឯកឧត្តមដោក សុផាតអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយមហាជនមន្ត្រីរាជការការិយាល័យក្នុងឱកាសអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័នជម្នះ៧ មករា នៅទីស្នាក់ការបក្សឃុំមានជ័យ

ខេត្តសៀមរាប៖ ឯកឧត្តមដោក សុផាតសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមានជ័យ បាទអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយមហាជនមន្ត្រីរាជការការិយាល័យក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ឃុំដោយមានការអញ្ជើញចូលរួមពី លោក ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានជ័យចុះមូលដ្ឋានឃុំមានជ័យព្រមទាំងគណៈអធិបតីសមាជិកសមាជិកាជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើមលោក ថន ប៊ុនថងប្រធានគណបក្សឃុំមានជ័យបានមានមតិស្វាគមន៍គណៈអធិបតីថ្ងៃនេះជាថ្ងៃប្រកបដោយឱឡារិកក្រៃលែងបំផុតដែលនៅក្នុងឃុំមានជ័យយើងនេះគោរពពិធីសំណេះសំណាលជាមួយមហាជនមន្ត្រីរាជការការិយាល័យឃុំមានជ័យក្នុងឱកាសអបអរសាទរហួសទី ៤៧នៃទិវាជ័យជំនះ ៧ មករា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ដោកសុផាត សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញនៅក្នុងកម្មវិធីនៃថ្ងៃនេះ។ ឃុំមានជ័យស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបដែលមានចចំពីសាលាស្រុកប្រាសាទបាគងមកសាលាឃុំមានជ័យគឺមាន ៥ គីឡូម៉ែត្រនិងមានភូមិចំនួន៦ដែលមានគ្រួសារសរុបចំនួន ១៤២១ គ្រួសារ។
និង បានឡើងអានសេចក្តីសម្រេចនិងផ្ដល់ជូនលិខិតថ្លែងអំណរគុណដ៏សប្បុរសជនជួយដល់ការងារកសាងពង្រឹងមូលដ្ឋានឃុំមានជ័យស្រុកប្រាសាទបាគង្គខេត្តសៀមរាបប្រចាំឆ្នាំ ២០២៤កន្លងមក។

មានមតិសំណេះសំណាលឯកឧត្តម ដោ សុផាតបានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តមលោកជំទាវ លោក លោកស្រីដែលជាប្រធានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមានជ័យដែលមានវត្តមាននៅក្នុងកម្មវិធី ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ជាមួយគ្នានេះ ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ៤៦ឆ្នាំកន្លងផុតទៅក៏ពិតមែន គឺបានបញ្ជាក់ឲ្យឃើញថាកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និង ការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។

ក្នុងសារលិខិតក៏បានគូសបញ្ជាក់ថា ខួបទិវាជ័យជម្នះ ៧មករាឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បានកំពុងបន្តដំណើរទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និង ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ ។

ដើមី្បកុំឲ្យរបបដ៏ព្រៃផ្សៃនេះ កើតមាននៅជាលើកទី២ លើទឹកដីមាតុភូមិយើងទៀត ។ សម្តេចក៏បានឧទ្ទិសផងដែរ សូមឲ្យស្មារតីថ្ងៃជ័យជម្នះ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និង ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ក្រោយចប់កម្មវិធីឯកឧត្តមដោកសុផាតក៏បានប្រគល់អំណោយថវិការនិងគ្រឿឧបភោគបរិភោគជូនដល់មន្រ្តីចាស់ជរា លោកគ្រូ អ្នកគ្រូ សមាជិកភូមិ បងប្អូនប្រជាពលរដ្ឋ ប្រជាការពារព្រមទាំងសិស្សានុសិស្សថែមទៀតផង៕

(អត្ថបទនិងរូបភាពដោយលោកសេន សារី)

អត្ថបទដែលជាប់ទាក់ទង