លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារចុះបង្ក្រាបក្រុមក្មេងទំនើងក្នុងខេត្តព្រះវិហារ

ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងដោយមានការចង្អុលបង្ហាញជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អហខេត្តដឹកនាំដោយ លោកវ/ត្រី សូយ លឹមអុី នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអហស្រុកសង្គមថ្មី បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស១លើក (ប្រើប្រាស់កាំបិតកាប់) បណ្ដាលឲ្យរងរបួស០៣ នាក់ នៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤។
+ជនរងគ្រោះ
១/ ហឿន ដារ៉ាម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
២/ តេះ សេត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជាមួយគ្នា។
៣/ ហុំ កើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា។
លទ្ធផល
+ឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ (បានធ្វើតេស្តទឹកមូត្រចំនួន ០៩ នាក់ លទ្ធផលអវិជ្ជមាន)
១.ឈ្មោះ ស៊ុន លីម ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
២.ឈ្មោះ យុន សំអាន ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កើតហេតុខាងលើ។
៣.ឈ្មោះ សេង ពុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
៤.ឈ្មោះ ភឿន ថុនា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ភូមិ ឃុំ កើតហេតុខាងលើ។
៥.ឈ្មោះ សួ សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ
៦.ឈ្មោះ សឿន រ៉ុនរះ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
៧.ឈ្មោះ ផន សើន ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
៨.ឈ្មោះ ចេង ឧស្សាហ៍ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
៩.ឈ្មោះ សិន ឡុញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
+វត្ថុតាងចាប់យករួមមាន÷
១.កាំបិតខ្វែវ ចំនួន០១ ដើម ប្រវែង ៨០ ស.ម
២.ពូថៅ ចំនួន ០១ ដើម ប្រវែង៦២ ស.ម
៣.ដំបងឈើ ចំនួន ០១ ប្រវែង ១២០ ស.ម
៤.ម៉ូតូ ចំនួន ០១ គ្រឿង
៥.ទូរស័ព្ទដៃ ចំនួន ០៨ គ្រឿង
៦.អាវក្រណាត់ដៃវែង ចំនួន ០១
៧.អត្តសញ្ញាណប័ណ្ណ ចំនួន ០១ សន្លឹក
+បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធី និងបានបញ្ជូនបន្តទៅពន្ធនាគារខេត្តព្រះវិហារ។

អត្ថបទដែលជាប់ទាក់ទង