ពិធីប្រគល់អំណោយកុំព្យូទ័រដែសថបចំនួន២០គ្រឿងដល់វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនក្រុង ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា
ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យូសិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដាលរាជធានី/ខេត្ត និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដារាជនី/ខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លោកនាយក លោកគ្រ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកអំណោយកុំព្យូទ័រចំនួន ២០ គ្រឿងចែកជូនលោកគ្រូអ្នកគ្រូនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត ។
ពិធីចែកអំណោយបានរៀបចំនៅក្នុងបរិវេណសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពី ឯកត្តម អុឹង ឆាយអភិបាលរងនៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម ហ៊ុនសុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅខេត្តកំពត ព្រមទាំងគណៈប្រតិភូ មន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។
ជាកិច្ចស្វាគមន៍លោក តេវសុវណ្ណដេត នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឡើងទទួលគណៈអធិបតីនឹងអានរបាយការណ៍នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ដែលមានអគារទាំងអស់ ៦ខ្នង ដែលក្នុងនោះ៤ខ្ន
ស្មើរនឹង៤០ បន្ទប់ជាអំណោយរបស់អង្គការ ASAC និង១ខ្នងស្មើនឹង ២៧បន្ទប់ និងសាលប្រជុំ១ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការកាលពីខែមីនាឆ្នាំ២០២៣កន្លងទៅនេះ។ វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ក្នុងឆ្នាំសិក្សា២០២៤ដល់ឆ្នាំ ២០២៥ នេះយើងមានបុគ្គលិកសិក្សាសរុបចំនួន៨០ នាក់ស្រី ៤២ នាក់ ក្នុងនោះគ្រូមធ្យមសិក្សាទុតិយភូមិចំនួន ៣៩នាក់ ស្រី១៦នាក់ គ្រូផ្នែក មធ្យមសិក្សាបឋមភូមិចំនួន៤១នាក់ ស្រី២៦នាក់ ដោយក្នុងនោះបុគ្គលិកទីចាត់ការសរុបចំនួន៩ នាក់ ស្រី៤នាក់ និងមានសិស្សសរុបចំនួន១៦៧៨នាក់ ស្រី៨៩៦នាក់។ ក្រុមការខិតខំប្រឹងប្រែងក្នុងការងារដឹកនាំរបស់គណៈគ្រប់គ្រង គណៈកម្មការសាលារៀន លោកនាយក លោកគ្រូ អ្នកគ្រូ និងការចូលរួមក្មួយៗសិស្សានុសិស្សទាំងអស់នៅឆ្នាំសិក្សា ២០២៣-២០២៤កន្លងទៅនេះ វិទ្យាល័យរបស់យើងខ្ញុំ ត្រូវបានជ្រើសរើសជាប់ជាសាលាស្តង់ដារសាលារៀនគំរូ។
នៅក្នុងឱកាសនោះឯកឧត្តមអុឹងឆាយអភិបាលរងនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល តាមយ:វគ្គសិក្សាដើម្បីចូលរួមលើកស្ទួយវិស័យអប់រំដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោក ភឺន ផល្លា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់រូប។ អំណោយកុំព្យូទ័រចំនួន២០ គ្រឿងរួមទាំងថវិកាមួយចំនួនដែលបានយកមកប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ នៅពេលនេះគឺជាឧត្តមប្រយោជន៍សម្រាប់បម្រើការងាររដ្ឋបាលក្នុងសាលានិងបង្ហាត់បង្រៀនដ៏សិស្សានុសិស្សរៀនសូត្រឲ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ ឯកឧត្តមក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុក្ខដាក់ស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់បង្រៀនឱ្យ បានល្អ ប្រឹងប្រែងរៀនសូត្រ និងស្តាប់ការអប់រំពីលោកឳពុកអ្នកម្តាយនៅផ្ទះដើម្បីក្លាយជាទំពាំងស្នងឬស្សីនៅពេលអនាគត់ ដែលជាមូលធន់មនុស្ស។ បន្ថែមពីនេះ សូមក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមកុំពុងតែស្អប់ខ្ពើមនិងនាំឱ្យខូចអនាគត់ក្មួយៗ។ឯកឧត្តមក៏បានប្រគល់ជូននូវកុំព្យូទ័រចំនួន ២០គ្រឿងរួមទាំងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលដែលមានវត្តមាននៅទីនេះរាល់ការស្នើសុំរបស់លោកនាយកក៏ដូចជាលោកគ្រូអ្នកគ្រូ ឯកឧត្តមក៏បានឧបត្ថម្ភតាមសំណើរួមមាន តុដាក់កុំព្យូទ័រចំនួន ២០តុ ចាក់ដីលុបស្រះមួយកន្លែង និងផ្ដល់លេបថបអោយបុគ្គលិកបម្រើការងារនៅក្នុងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នាជាគណៈកម្មាធិការលោកនាយក លោកគ្រូ អ្នកគ្រូសិស្សានុសិស្សវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ពិតជាមានសេចក្តីសោមនស្សរីករាយ ជាអតិបរមាដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនិងគណៈអធិបតីហើយក៏សុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរឯកឧត្តមនិងក្រុមការងារទាំងអស់ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។