ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៩៨ នាក់នៅសាលស្នាក់ការគណៈកម្មាធិការបក្សស្រុកស៊ីធរកណ្ដាល
ខេត្តព្រៃវែង៖ នៅសាលស្នាក់ការគណៈកម្មកាធិការបក្សស្រុកស៊ីធរកណ្ដាល នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យូសិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្តអញ្ជើញជាអធិបតីពីធីសំណេះសំណាលបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៩៨នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្ត
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម ឡី សុខុន អនុប្រធានចលនាកសាងគណបក្សនៅតាមមូលដ្ឋានរាជធានីខេត្ត, ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន២៩៨នាក់ មកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សភ្លើងទៀនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតបញ្ចូលសមាជិកគណបក្សប្រជាជន។
ជាកិច្ចស្វាគមន៍ក្នុងកម្មវិធីលោក នួន ថូ ប្រធានបក្សស្រុក សុីធរកណ្ដាល បានឡើងស្វាគមន៍គណៈអធិបតីនិងអានរបាយការណ៍ ថ្ងៃនេះជាឱកាសដ៏នក្ខត្តឬក្សនិងពោរពេញទៅដោយសេចក្តីសោមនស្សរីករាយសម្រាប់ថ្នាក់ដឹកនាំគណៈកម្មការបក្សស្រុក និងលោក លោកស្រី អ្នកនាងកញ្ញា ជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៃក្រុង ស្រុកទាំង៩ នៃខេត្តព្រៃវែង ឯកឧត្តមប្រធានក្រុមការងារចលនាកសាងសមាជិកបក្សនៅតាមមូលដ្ឋានរាជធានីខេត្តឯកឧត្តមសមាជិកក្រុមការងារចលនាកសាងគណបក្សនៅតាមមូលដ្ឋានរាជធានីខេត្ត ក្នុងនាមគណៈកម្មការគណបក្សខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសសូមសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅចំពោះឯកឧត្តមយូសិរីវុឌ្ឍ ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក មកពីបណ្ដាគណបក្សនយោបាយនានាចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាក្នុងឱកាសនេះ ព្រឹត្តិការណ៍នៅថ្ងៃនេះដែលមានបងប្អូនចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ២៩៨នាក់ នៅសាលទីស្នាក់ការបក្សស្រុកសុីធរកណ្តាល និងបានប្រកាសឈ្មោះមកពីគណបក្សឆន្ទះខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សភ្លើងទៀនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតបញ្ចូលជាសមាជិកគណបក្សប្រជាជន។
ក្រោយពីបាននៅរបាយការណ៍ចប់តំណាងសមាជិក-សមាជិកាទាំង២៩៨នាក់មកពីគណបក្សប្រឆាំងផ្សេងៗបានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចទាំងអស់ជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្ងៃនេះមានសេចក្តីរំភើបឥតឧបមាហើយជាមហាកិត្តិរបស់យើងខ្ញុំទាំងអស់គ្នា ដែលយល់ឃើញថាគណបក្សចាស់របស់ពួកយើងខ្ញុំទាំងអស់គ្នា ជាគណបក្សដែលគ្មាននយោបាយច្បាស់លាស់ក្នុងការកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានតែភូតផងកុហកបោកប្រាស់ ធ្វើប្រជាពិថុតិជាមួយប្រជាជន ដើម្បីតែផលប្រយោជន៍បក្សពួកខ្លួន ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានមាគ៌ានយោបាយដ៏ត្រឹមត្រូវ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជា យើងខ្ញុំទាំងអស់គ្នាបានឃើញច្បាស់នៅសកម្មភាព និងមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា មួយគត់ដែលមានឧត្តមមគតិស្នេហាជាតិ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ ដូច្នេះយើងទាំងអស់គ្នាសូមគាំទ្រទាំងស្រុងនៅកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់បក្សប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមផ្ដាច់ញាចិត្តដូចតទៅ៖
១, ខិតខំប្រឹងប្រែងឲ្យត្រឹមត្រូវនៅកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។
២, កសាងទំនាក់ទំនងល្អជាមួយប្រជាជននិងខិតខំឃោសនាផ្សព្វផ្សាយយកកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន។
៣, សូមប្តេជ្ញាថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ថែរក្សាការសម្ងាត់របស់បក្ស ជានិច្ចការជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។
៤, សូមប្តេជ្ញាខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
៥, សុំប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិងណែនាំ ដឹកនាំបងប្អូនញាតិមិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជំនះជារៀងរហូត។
ជាគណៈអធិបតីក្នុងកម្មវិធី ឯកឧត្តម យូសិរីវុឌ្ឍមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន ហើយបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមានមតិសំណេះសំណាលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកសមាជិកាអតីតគណបក្សប្រឆាំងនានា២៩៨នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅក្នុងកម្មវិធីថ្ងៃនេះ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមស្បោង សារ៉ាតសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការបក្សខេត្តបានឡើងស្វាគមន៍គណៈអធិបតីនិងថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តមប្រធានអនុប្រធានគណៈប្រតិភូក្រុមចលនាកសាងគណបក្សប្រជាជនកម្ពុជាគណបក្សនៅមូលដ្ឋានរាជធានី-ខេត្តដែលបានអញ្ជើញចូលរួមជាអធិបតីកម្មវិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២៩៨ នាក់នៅសាលស្នាក់ការគណៈកម្មាធិការបក្សស្រុកស៊ីធរកណ្ដាល។ប្រទេសកម្ពុជាមានការអភិវឌ្ឍនិងរីកចម្រើនដូចសព្វថ្ងៃនេះគឺដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានគណបក្សប្រជាជនកម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។និងសូមស្វាគមន៍សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណឯកឧត្តមព្រមទាំងគណៈប្រតិភូទាំងអស់ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ នេះជាការយកចិត្តទុកដាក់និងការចូលរួមក្នុងការឧបត្ថម្ភដល់សមាជិកសមាជិការបស់គណបក្សយើង ទាំងអស់នេះជាការចូលរួមយ៉ាងសកម្មនៅការពង្រឹងនិងពង្រីកនៅសកម្មភាពរបស់គណបក្ស ហើយបើគិតសរុបរយៈពេលដែលបញ្ចូលលើកនេះទៀតសរុបបានចំនួន ១៥៩៧ នាក់។ដែលជាតួលេខរួមនៅក្នុង៩ ក្រុង/ស្រុក ប្រហែលជានៅខ្វះជាង ២០០ នាក់ទៀតដែលមិនទាន់បានចូលរួម លើកក្រោយនឹងប្រកាសបញ្ចូលនៅស្រុកមេសាង ហើយក៏សូមអរគុណចំពោះបងប្អូនដែលចេះភ្ញាក់រលឹកទាន់ពេលវេលាដែលអញ្ជើញចូលរួមរសើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានិងសូមអរគុណដល់គណៈកម្មការបក្សស្រុកស៊ីធរកណ្តាលដែលបានរៀបចំកម្មវិធីទទួលបងប្អូននៅថ្ងៃនេះនិងសូមប្រកាសទទួលស្គាល់សមាជិកសមាជិកាដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕
(អត្ថបនិងរូបភាពដោយ លោកព្រំភារុណ)