ល្បីឈ្មោះមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធករណីរឿងយកលុយ១៣០០០ពាន់ដុល្លាររត់ការចូលបម្រើកងទ័ព (មានវិដេអូ)

ព្រះវិហារ៖ មន្ត្រីយោធាម្នាក់ពាក់ផ្កាយ២ដែលមានឈ្មោះឧត្តមសេនីយ៍ទោ ជូ តុងអាន កំពុងតែល្បីឈ្មោះរឿងយកលុយចំនួន ១៣០០០ដុល្លារពីឪពុកម្តាយជនរងគ្រោះដើម្បីរត់ការកូនមានឈ្មោះចូលបម្រើកងទ័ព។

បើតាមសម្តីឪពុកម្តាយជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាគាត់មានកូនប្រុស១នាក់ ដែលមានឈ្មោះ ជា មេងហ៊ាង រស់នៅភូមិ អូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលត្រូវ លោក ជូ តុងអាន បានប្រើល្បិចកលទុច្ចរិត បញ្ចុះញ្ចូល និងធ្វើការលួងលោមឱ្យក្រុមគ្រួសាររបស់គាត់រត់ការចូលបម្រើកងទ័ព ដោយអួតអាងថា រូបគេមានសមត្ថភាពគ្រប់គ្រាន់ស្គាល់អ្នកធំនិងមានឈ្មោះទាហានចាស់ស្រាប់ជាតាកង់ឡាន អាចរត់ការឈ្មោះអ្នកចាស់ មកឱ្យកូនរបស់គាត់កាត់ឈ្មោះចូលបម្រើកងទ័ពបាន ហើយលោក ជូ តុងអាន បានតម្រូវប្រាក់ ត្រូវចំណាយចំនួន១៣.០០០ ដុល្លារអាមេរិក នឹងទទួលបានឈ្មោះក្នុងមន្រ្តីយោធាបម្រើកងទ័ពហើយ ដោយលោកជូតុងអានបានបញ្ចុះបញ្ចូលឱ្យក្រុមគ្រួសារជនរងគ្រោះបំពេញបែបបទដើម្បីសុំចូលជាមន្ត្រីយោធា ។

ដោយការចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើលោក ជូ តុងអាន រូបគាត់ពីរនាក់ប្តីប្រពន្ធបានទៅខ្ចីលុយពីធានាគាចំនួន ១៣០០០ ដុល្លារអាមេរិក ហើយបានយកទឹកប្រាក់ទាំងអស់នោះទៅប្រគល់ជូនលោក ជូ តុងអាន នឹងបានធានាថា នឹងយកទៅរត់ការឱ្យឈ្មោះកូនរបស់គាត់ចូលបម្រើកងទ័ព។

លោកបានបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេលជាង១ឆ្នាំហើយ លោក ជូ តុងអាន មិនមានការឆ្លើយតបនូវអ្វីដូចដែលបានសន្យានោះទេ ផ្ទុយទៅវិញរូប លោក ជូ តុងអាន តែងតែយកការដោះសារមិនឈប់នោះឡើយ។

ក្រោយពីពេលដែលលោក ជូ តុងអាន បានយកកូនរបស់ខ្ញុំទៅរស់នៅជាមួយលោនិងសន្យាឲចូលបម្រើកងទ័ពនោះ គឺមិនដូចសន្យានោះទេ ផ្ទុយទៅវិញគឺបានយកកូនខ្ញុំយកទៅធ្វើជាអ្នកបម្រើ ដូចកម្មករបង្ខាំងទុកនៅក្នុងផ្ទះដោយចាក់សោររបងព័ទ្ធជុំវិញមិនឲ្យចេញទៅណាបានឡើយ អោយហូបតែត្រីខកំប៉ុងនឹងត្រកួនដែលដាំដោយខ្លួនតែប៉ុន្នោះ ទង្វើលបែបនេះទើបរូបគាត់ជាឪពុកម្តាយបានទៅទំនាក់ទំនងបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ដើម្បីសុំអនុញ្ញាតអន្តរាគមន៍យកកូនគាត់មកវិញនឹងបានធ្វើកំណត់ហេតុយ៉ាងជាក់លាក់។

ជុំវិញរឿងរ៉ាវខាងលើដែលឪពុកម្តាយជនរង់គ្រោះលើកឡើងនេះ លោក ជូ តុងអាន ក៏បានបកស្រាយប្រាប់អង្គភាពព័ត៌មានយើងដឹងដែរថា លោកពិតជាបានយកលុយ១៣០០០ដុល្លារពីឪពុកម្ដាយជនរងគ្រោះពិតប្រាកដមែនដោយរូបលោកមានឈ្មោះទាហានម្នាក់ដែលជាតាកុងឡានរបស់គាត់ដោយសារក្មេងនោះមានអត្តចរិតមិនល្អគាត់បានឈប់អោយនៅជាមួយ ទើបគាត់សុំកូនប្រុសរបស់ឪពុកម្ដាយជនរងគ្រោះឲ្យមកធ្វើជាតៃកុងឡាននិងកាត់ឈ្មោះចូលបម្រើកងទ័ពជំនួសតៃកុងឡានចាស់ប៉ុន្តែដោយសារការយឺតយ៉ាវនៃការកាត់ឈ្មោះរត់ចូលបម្រើកងទ័ពនេះមិនទាន់បានដោយសាររូបលោកចាំមើលអត្តចរិតរបស់ក្មេងប្រុសដែលជាកូនជនរងគ្រោះជាមុនសិន ដោយសន្យាថាបើមិនបានកូនមានឈ្មោះចូលបម្រើកងទ័ពទេនឹងត្រូវសងលុយវិញគ្រប់ចំនួន។

តែទោះជាយ៉ាងណាក្តីឪពុកម្ដាយជនទាំងគ្រោះបានបញ្ជាក់បន្ថែមទៀតថា នេះគឺជាលេសរបស់លោក ជូ តុងអានតែប៉ុណ្ណោះ អារឿងសន្យាសងលុយមកវិញនោះ រហូតមកដល់ពេលនេះគឺលោកជូរទាំងអានបានរកលេសនេះ រកលេសនោះ ដោះសារគ្រប់បែបយ៉ាងមិនចេះចប់ មិនចេះហើយ ដោយជាប់ភារកិច្ចក្រុមការងារចុះជួញនៅស្រុកជាំក្សាន្តផង ខ្លះទៀតដោះសាថាជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខ្លះទៀតសន្យាថាចាំលក់ដីដាច់និងប្រគល់ប្រាក់គ្រប់ចំនួនព្រមទាំងបានបាញ់រូបភាពថតជាមួយថ្នាក់ដឹងនាំជាច្រើនក្នុងន័យថាគាត់បានស្គាល់អ្នកធំច្រើនណាស់។

ក្នុងនាមរូបគាត់ជាឪពុកម្ដាយជនដងរងគ្រោះសូមស្នើសុំឲ្យសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុំជួយរកយុត្តិធម៌អោយពួកគាត់ផងចំពោះលោក ជូ តុងអាន ដែលកំពុងប្រើប្រាស់ឈ្មោះកងទ័ពទៅបោកបញ្ឆោតយកលុយពីពួកគាត់ដើម្បីអោយកូនចូលបម្រើកងទ័ព។

ជុំវិញករណីខាងលើនេះអង្គភាពគេហទំព័រព័ត៌មានមហាជនរងចាំស្វាគមន៍ការបកស្រាយបំភ្លឺពីរគ្រប់សាមុីអង្គភាពរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង