ពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារទទួលបន្ទុកចក្រភពអង់គ្លេស នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ជាប ដាវុធ ប្រធានផ្នែកហិរញ្ញវត្ថុ

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារទទួលបន្ទុកចក្រភពអង់គ្លេស នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមជំនួយការផ្នែកហិរញ្ញវត្ថុ និងក្រុមការងារទទួលបន្ទុកចក្រភពអង់គ្លេសនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប សរុបចំនួន ២៥០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

ក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមប្រធានផ្នែក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីគ្រប់ជាន់ថ្នាក់ ដែលបានសម្របសម្រួលពិធីនេះយ៉ាងរលូន និងចេញជាលទ្ធផលគួរជាទីគាប់ចិត្ត ព្រមទាំងចូលរួមអបអរសាទរចំពោះក្រុមជំនួយការថ្មីដែលបានប្រកាសទទួលស្គាល់នាថ្ងៃនេះ ឯកឧត្តមប្រធានផ្នែក ក៏បានមានប្រសាសន៍ដល់សមាជិក សមាជិកាក្រុមជំនួយការទាំងអស់ មេត្តាចូលរួមយ៉ាង បុរេសកម្ម និងអន្តរសកម្មជាមួយគណបក្ស ជាពិសេសការលះបង់ធនធាន ពេលវេលា ថវិកា និងឆន្ទៈខ្ពស់ក្នុងការចូលរួមជីវភាពជាមួយយុវជនគណបក្ស ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែលមានភាពចាស់ទុំខាងផ្នែកនយោបាយ ពោរពេញដោយបទពិសោធក្នុងការដឹកនាំគ្រប់គ្រងប្រទេស ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍជាតិឱ្យរីកចម្រើនជាបន្តបន្ទាប់។

អត្ថបទដែលជាប់ទាក់ទង