ឯកឧត្តម សុខ សូកេន អនុប្រធានអនុគណៈកម្មការទី៦ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ជាតំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជាសមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដល បានអញ្ជើញចូលរួមក្នុងកម្មវិធីបើក នៃវេទិកាពិសេស ស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម»
(សៀមរាប)៖ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន អនុប្រធានអនុគណៈកម្មការទី៦ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ជាតំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជាសមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដល បានអញ្ជើញចូលរួមក្នុងកម្មវិធីបើក នៃវេទិកាពិសេស ស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» និងកិច្ចពិភាក្សា ស្ដីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ នៃព្រឹទ្ធសភា នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។