លោកជំទាវ ដាំ ដារីនី សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ ព្រមទាំង​ឯកឧត្តម​ អនុប្រធាន​ សមាជិក​ ផ្នែក​សិល្បៈ​ និង​កីឡា​ បានអញ្ជើញចុះសួរសុខទុក្ខក្រុមសិល្បៈយុវជនល្ខោនខោល​ និងបុរាណជំនាន់ថ្មី

នៅថ្ងៃ​អាទិត្យ​​​ ១០កេីត​ ខែកត្ដិក​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២៤
លោកជំទាវ ដាំ ដារីនី សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ ព្រមទាំង​ឯកឧត្តម​ អនុប្រធាន​ សមាជិក​ ផ្នែក​សិល្បៈ​ និង​កីឡា​ បានអញ្ជើញចុះសួរសុខទុក្ខក្រុមសិល្បៈយុវជនល្ខោនខោល​ និងបុរាណជំនាន់ថ្មី ដែលបាន​បង្កើត​ឡើង​រយៈ​ពេល៩ឆ្នាំ​មក​ហើយ​ ដែល​មាន​សមាជិក​ចំនួន​៥០០នាក់ ឆ្លៀតក្នុង​ឱកាស​នេះ​លោកជំទាវ​ ប្រធាន​ ក៏បានកោតសសើរ​ចំពោះ​ សមិទ្ធផល​របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ ដែលបាន​ខិតខំ​យ៉ាង​សកម្ម​ចូលរួម​នូវ​សកម្មភាព​កិច្ចការ​សង្គម​ជា​ច្រើន​ទាំង​ក្រុង​ស្រុក​ និង​ក្រៅ​ស្រុក​ ព្រមទាំង​បាន​ចូល​រួមសម្តែង​ និង​ផ្សព្វផ្សាយ​វប្បធម៌​ល្ខោន​ខោល​ក្នុង​​ព្រឹត្តិការណ៍​នានា​ នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​ នឹង​សូម​ប្អូនៗ​ បន្តពង្រឹង​សកម្មភាព​​ហ្វឹកហាត់​ជំនាញ​​ល្ខោន​ខោល​ប្រវត្តិសាស្ត្រ​ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​អោយកាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​​ ក្នុង​នោះ​ផងដែរ​ លោក​ជំទាវ​ ប្រធាន​ ព្រម​ទាំង​ឯកឧត្ដម​ អនុប្រធាន​ សមាជិក​ ផ្នែក​សិល្បៈ​ និង​កីឡា​ បាន​នាំ​យក​អំណោយ​មួយចំនួន​រួមមាន​ ទឹកសុទ្ធ​៣០កេស នំ​ស្រួយ​លីលី​១០កេស កាហ្វេ​កញ្ចប់៣០កេស​ តែ​កញ្ចប់​៣០កេស​ និង​ថវិកា​ចំនួន​២លានរៀល​។
ជាចុងក្រោយ​លោកជំទាវ​ ក៏បានពាំនាំការ​សួរសុខទុក្ខ​របស់សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល​ ដល់យុវជនល្ខោនខោល​ និងបុរាណជំនាន់ថ្មីទាំងអស់​ សូមបន្តអនុវត្តផែនការសកម្មភាព​ឲ្យ​សកម្ម​ បង្កើននូវប្រសិទ្ធភាព ព្រមទាំង​ចូលរួម​ថែរក្សា​វប្បធម៌​ សិល្បៈ​ល្ខោន​ខោល​បន្ត​ទៅ​មុខ​បន្ថែម​ទៀត​ ។

អត្ថបទដែលជាប់ទាក់ទង