ឯកឧត្តម អុិន ឃុន អនុប្រធានគណបក្សខេត្តនឹង លោកជំទាវ ភុំ ផាន់ណាវី ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ និង ឯកឧត្តម ឱម ម៉ាក់ធារី រួមជាមួយក្រុមការងាររបស់គណបក្យប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ
(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៦ ខែ តុលាឆ្នាំ២០២៤ លោកជំទាវ ភុំ ផាន់ណាវី នឹងឯកឧត្តម ឱម ម៉ាក់ធារី រួមដំណើរជាមួយឯកឧត្តម អុិន ឃុន នឹងក្រុមការងារបានយកថ្នាំលាបជញ្ចាំង នឹងរបងហើយអោយពិនិត្យមើលពិដានដែលបាក់បែកខូចខាតអោយជួសជុលឡើងវិញទាំងអស់នៅស្នាក់ការបក្សឃុំ ដែលស្ថិតនៅក្នុង ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៥ ឃុំ
១- ឃុំ រស្មីសាមគ្គី
២- ឃុំ ហោងសំណំ
៣- ឃុំ តាសាល
៤- ឃុំ ត្រពាំងជោ
៥- ឃុំ សង្កែសាទប
ថវិការចំណាយក្នុងការទិញសំភារះមានដូចជា : ១-លេខកូដថ្នាំ២៧០៨៤ចំនួន១៩ធុងក្នុងមួយធុងតំម្លៃ៥៨ដូល្លារសរុបស្មើនឹង១១០២ដូល្លា
២-លេខកូដថ្នាំ១០២ចំនួន៥ធុងក្នុងមួយធុងតំម្លៃ៥៨ដូល្លាសរុប២៩០ដូល្លា
៣-រ៉ូឡូរុញថ្នាំចំនួន២៤រ៉ូឡូមួយតំម្លៃ១.៥ដូល្លាសរុប៣៦ដូល្លា
៤-ជក់លាបថ្នាំចំនួន២៤ ជក់មួយតំម្លៃ០.៥ដូល្លាសរុប១២ដូល្លា
សរុបថវិការក្នុងការចំណាយក្នុងការទិញសំភារះទាំងអស់ស្មើនឹង១៤៤០ដូល្លា។
ក្នុងពេលនោះផងដែលលោកជំទាវ ភុំ ផាន់ណាវី បានមានប្រសាន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកពីទុក្ខលំបាក របស់ប្រជាពលរដ្ឋស្រុកឱរ៉ាល់ដោយសារតែភ្លើងសង្គ្រាមផងដែរ។
ក្នុងនាម ក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលទើបបញ្ចប់ភ្លើងសង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោក្នុងឆ្នាំ១៩៩៦ប៉ុណ្ណោះ។ ក្រោយបញ្ចប់ភ្លើងសង្គ្រាមហើយនោះ សម្តេចតេជោ ក៏បានដាក់ចេញគោលនយោបាយធ្វើសមាហរណកម្មតភ្ជាប់ស្រុកឱរ៉ាល់ទៅកាន់តំបន់ដទៃទៀត តាមរយៈការសាងសង់សង់ផ្លូវ ស្ពាន ការដោះមីន ជំរុញការវិនិយោគជាដើម។ តាមរយៈនយោបាយនេះហើយ ដែលធ្វើឱ្យស្រុកឱរ៉ាល់មានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន។
«នេះជាស្នាដៃ និងគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមិនអាចកាត់ថ្លៃបាននោះឡើយ។ ដូច្នេះហើយយើងត្រូវបន្តរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេច តេជោហ៊ុន សែនប្រធានគណបក្យប្រជាជនកម្ពុជាដើម្បីបន្តនឹងទទួលបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ»។