កម្លាំងចម្រុះគោលដៅគណៈបញ្ជាការឯកភាពស្រុកពញាឮធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនបីនាក់

ខេត្តកណ្តាល៖ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:២០នាទី នៅចំណុចគោលដៅគណៈបញ្ជាការឯកភាពស្រុកពញាឮ ផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាស្រុកពញាឮ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។​

+កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ស្រី០១នាក់៖
១,ឈ្មោះ រ៉ាត់ គឹម សេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

២,ឈ្មោះ អេន រី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

៣,ឈ្មោះ ឈួន មុំ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

+វត្ថុតាងចាប់យករួមមាន៖
-ជំពាមកៅស៊ូចំនួន ០២
-គ្រាប់កាំកងចំនួន ០៣កញ្ចប់
-ម៉ូតូចំនួន ០២គ្រឿង
-កាបូបស្ពាយចំហៀងចំនួន ០១

+បច្ចុប្បន្ន៖ ជនសង្ស័យបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល។(អត្ថបទរូបភាពដោយ យ៉ើ ម៉ូស្លីម)

អត្ថបទដែលជាប់ទាក់ទង