គណបក្សហ៊្វុនស៊ិនប៉ិចអំពាវនាវឲ្យសមាជិកនិងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់
សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ។
ការសម្តែងមតិ ឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ ប្រជារាស្ត្រ តែគប្បីជៀងវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះ ដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់ សាមគ្គី ជាតិរបស់ខ្មែរយើង។
ដូច្នេះ សូមបងប្អូន ជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គី ជុំវិញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅ រកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះ ស្រាយ បញ្ហាជាតិធំៗ ជូនបងប្អូនជនរួមជាតិ ដោយសន្តិវិធី៕