សាលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម យូ សិរីវុឌ្ឍ ជាបេសកជនពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
លោក ព្រំ ភារុណ នាយកប្រតិបត្តិ និងអនុប្រធានព្រមទាំងសហការី នៃអង្គភាពគេហទំព័រសារព័ត៌មានមហាជន ខ្ញុំសូមសម្តែង នូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជា បេសកជនពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ការទទួលបានសេចក្តីទុកចិត្តដ៏ឧត្តុងឧត្តមនាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញឲ្យឃើញនូវស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានរបស់ ឯកឧត្តម តាម រយៈការចូលរួមថែរក្សាសុខសន្តិភាព និងពូនជ្រុំនូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំ សព្វសាធុការពរជ័យជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់សូមជួបប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។