ពិធីប្រកាសបញ្ចូលសមាជិកសមាជិកាចំនួន២២៥ នាក់មកពីគណបក្សផ្សេងៗ
កណ្តាល៖ ថ្ងៃសៅរ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរបក្សខេត្តកណ្តាលពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីចំនួន២២៥នាក់ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការបក្សខេត្ត ឯកឧត្តម យូ សេរីវុឌ្ឍ ប្រធានចលនាកសាងសមាជិកគណបក្សរាជធានី ខេត្តនិងឯកឧត្តម ភឺន ផល្លាអនុប្រធានចលនាកសាងសមាជិកព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សដែលនាំឲ្យពីធីនេះប្រកបដោយសេចក្តីស្រឡាញ់ និងភាតរភាពជាមួយបងប្អូនមកពីបណ្តាឃុំ-សង្កាត់ ស្រុក ក្រុង ខេត្តកណ្តាល៕
ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងនៅថ្នាក់ក្រោមជាតិចេញមកពីគណបក្សភ្លើងទៀន អតីតគណបក្សសង្រោះជាតិ គណបក្សឆន្ន្ទៈខ្មែរ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកម្លាំងជាតិ បានសម្រចចិត្តដ៏ត្រឹមត្រូវបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស
ជាគណបក្សមានអាយុកាលច្រើនជាងគេ(73ឆ្នាំ) មានកិត្យានុភាពលើមាគា៍ឯករាជ្យជាតិ សន្តិភាព អព្យាក្រិត ប្រជាធិបតេយ្យ។
មានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេមមហាបវរធិបតី ហ៊ុន ម៉ាណែតនីតីកាលទី៧នៃរដ្ឋសភាបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ដើម្បីកំណើន កាងារ សមធម៍ ប្រសិទ្ធភាព និងចីរភាពដែលជារបៀបវារ:គោលនយោបាយសង្គម-សេដ្ឋកិច្ចសម្រាប់ប្រទេសយើងទាំងអស់គ្នា!
សូមបងប្អូន. លោកពូ អ្នកមីង លោកអ៊ំប្រុសអ៊ំស្រីមានសុខភាល្អ និងជ័យជម្នះគ្រប់ភារកិច្ច។(សម្រួលអត្ថបទដោយ លោកយ៉ើ ម៉ូស្លីម)