លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានចេញញាត្តិគាំទ្រ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានប្រធាននិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហបតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡា-វវៀតណាម (CLV-DTA)។
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៣ ខែអាសាទ ឆ្នាំរោ ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានចេញញាត្តិគាំទ្រ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានប្រធាននិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហបតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡា-វវៀតណាម (CLV-DTA)។
តាំងនាមសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់និងតំណាងឲ្យសមាគមអង្គការទាំង ២១អង្គភាពសូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារពិសេស របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ដែលជាគម្រោងការប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់ផលប្រយោជន៍សង្គមជាតិ ជាពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការណ៍ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យដែលមានសក្តានុពលជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្ម លើសក្តានុពល កសិកម្ម ព្រៃឈើ និងទេសចរណ៍ ការកសាងធនធានមនុស្សសម្រាប់កសិកម្មទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម និងការសម្រួលដល់លំហូរទំនិញ ឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសភូមិផងរបងជាមួយ ក្នុងគោលដៅនៃការបង្កើតនៅព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការណ៍ដែលមាន សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ជាអ្នកផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមគាំទ្រទាំងស្រុង នូវយុទ្ធសាស្ត្រដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង និងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដោយមានការជឿជាក់និងផ្ដល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិបាល បច្ចុប្បន្នដែលដឹកនាំប្រទេសជាតិ ឱ្យមានភាពរុងរឿងរីកចម្រើន ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស មេត្តាជៀសវាងនៅព័ត៌មានមិនពិត មានលក្ខណៈមួលបង្កាច់ ញុះញង់ បំពុលសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ប្រើដើម្បីកេងចំណេញផ្នែកនយោបាយ ដែលជាផ្នែកមួយនៃផែនការដ៏ខ្មៅងងឹតរបស់ពួកគេ និងសូមអំពាវនាវដល់សមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានមួយម៉ាត់បំផុត៕