លោក ព្រំភារុណនាយកប្រតិបត្តិអង្គការថែរក្សាការពារធម្មជាតិនិងជាសមាជិកសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមសុីវិលបានចេញញត្តិថ្កោលទោសចំពោះក្រុមអ្នកនយោបាយបក្សណាដែលចូលរួមសមគំនិតទុច្ចរិតបង្កើតរដ្ឋាភិបាលអន្តោរប្រវេសន៍ ដើម្បីបំផ្លាញឆន្ទៈក្នុងការអភិវឌ្ឍន៍ជាតិ
ថ្មីៗនេះ តាមការសម្លឹងមើលឃើញរបស់ អង្គការ ថែរក្សាការពារធម្មជាតិ ឃើញថាមានក្រុមបក្សនយោបាយទុច្ចរិតមួយក្រុម កំពុងបានតាក់តែងរៀបចំចាត់តាំងក្រុមបក្សពួកខ្លួនបង្កើតជារចនាសម្ព័ន្ធប្រធានាធិបតីនិរទេស ឬរដ្ឋាភិបាលអន្តោរប្រវេសន៍ ដើម្បីបំភ័ន្តភ្នែកបណ្តាសហគមន៍លើឆាកអន្តរជាតិ ថាខ្លួនមានបក្សមានក្រុម ជារណសិរ្ស ងើបក្រោកប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែអ្វីជាការចង់បានរបស់ក្រុមបក្សពួកទាំងនេះ គឺស្វែងរិះរកវិធីសាស្ត្រទាំងឡាយណា ដើម្បីធ្វើអោយសង្គមខ្មែរមានភាពវឹកវរ ធ្វើអោយកម្ពុជាលែងបន្តគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីបានដឹងថាគម្រោងព្រែកជីកហ៊្វូណនតេជោ គឺជាសេចក្តីរំពឹងចង់បានរបស់ពលរដ្ឋខ្មែររាប់សិបលាននាក់ទូទាំងប្រទេសយ៉ាងណាក៏ដោយក្តី ។
អង្គការ ថែរក្សាការពារធម្មជាតិ យល់ឃើញថាចលនារបស់ក្រុមជ្រុលនិយមទាំងនេះ គឺកំពុងបានបម្រើឲ្យនយោបាយបរទេស គ្មានបេះដូងជាតិស្រឡាញ់ប្រយោជន៍រាស្ត្រខ្មែរនោះសោះតែម្ដង ក្នុងគោលបំណងរបស់ពួកគេតែមួយ ធ្វើយ៉ាងណាគឺដើម្បីអោយខ្មែរមានភាពប្រេះឆា ខ្មែរបែកបាក់សាមគ្គីភាព ខ្មែរត្រឡប់វិលទៅរកភាពខ្លោចផ្សា ស្ថិតនៅក្នុងភ្លើងសង្គ្រាមដូចអតីតកាលនោះទើបជាការចង់បានយ៉ាងពិតប្រាកដរបស់ពួកគេ ។
អង្គការ ថែរក្សាការពារធម្មជាតិ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអ្នកនយោបាយទាំងឡាយណាមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលមានបំណងចូលរួមជាមួយក្រុមអ្នកនយោបាយទុច្ចរិតទាំងអស់នេះ និងសូមអំពាវនាវគាំទ្រយ៉ាងពេញទំហឹង សូមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមអនុវត្តន៍វិធានការក្តៅគគុកចំពោះក្រុមបក្សពួកទាំងអស់នោះ ដោយសុំកុំអោយមានការលើកលែងជាដាច់ខាត ។