ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្ត នគរបាលចរាចរណ៍ខេត្ត បានឃាត់រថយន្តសណ្ដោងរ៉ឺម៉ក ០១គ្រឿង
ព្រះវិហារ ៖ នៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះវិហារសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្ត នគរបាលចរាចរណ៍ខេត្ត បានឃាត់រថយន្តសណ្ដោងរ៉ឺម៉ក ០១គ្រឿង ម៉់ាក HYUNDAI ក្បាលសណ្ដោងពណ៌ ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1294 និងកន្ទុយសណ្ដោងពណ៌ ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-1239 បើកបរដោយឈ្មោះ យឺន ចាន់ណាន ភេទ ប្រុស កាន់បណ្ណបើកបរលេខ D2 KT.00005290 ក្នុងនោះដែរ ក្រុមការងារក៏បានពិនិត្យឃើញថា រថយន្តរបស់ខងលើបានបំពាក់សុីផ្លេរ ខុសលក្ខណៈបច្ចេកទេស និងតទ្រុងយានយន្តទៅខាងលើរថយន្តខុសលក្ខណៈ បច្ចេកទេស ហើយក៏បានណែនាំ ធ្វើកិច្ចសន្យាដល់ ម្ចាស់យានយន្តធ្វើការដោះសុីផ្លេរនោះចេញ និងដោះទ្រុងខាងលើរថយន្តចេញ ដោយមិនមានការពិន័យជាទឹកប្រាក់ឡើយ។ ម្ចាស់យានយន្តបានយល់ព្រមទទួលកំហុស និងធ្វើកិច្ចសន្យា ឈប់ដាក់សុីផ្លេរខុសលក្ខ ណៈបច្ចេកទេស និងតទ្រុងរថយន្តខុស លក្ខណៈបច្ចេកទេសទៀត ក្នុងករណីមានលើកក្រោយនឹងព្រមទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់។(ដោយ៖ទូចចន្នា)