រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ផ្លូវកៅស៊ូ ១ខ្សែ ជាង ១២ គីឡូ ម៉ែត្រ តភ្ជាប់ពីស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ចំណាយថវិកាជាង ២លាន ដុល្លារអាមេរិក
(កំពង់ធំ)÷ ផ្លូវកៅស៊ូ១ខ្សែប្រវែង ១២ គីឡូម៉ែត្រនិង ៤០០ ម៉ែត្រ ,ទទឹង៧ម៉ែត្រ ដែលជា អំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង ដំណើរការ សាងសង់ចាក់ដី ដាក់លូជា បន្តបន្ទាប់ហើយ នៅក្នុងឃុំសាលា វិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីបម្រើតម្រូវការធ្វើដំណើរនិងលើក កម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០ ២៣បានដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅ ត្រួតពិនិត្យវាយតម្លៃ លើគម្រោងការងារ ស្ថាបនាផ្លូវ ខាងលើនេះ បានមានប្រសាសន៍ថា នេះជាប្រវត្ថិសាស្ត្រមួយសម្រាប់ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំដែល ទទួលបាននូវសមិទ្ធផលពី រាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវក្រាលកៅស៊ូដែលបាន តភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ នៃតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅ ទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។
ឯកឧត្តម គុយ ឆាយ បានថ្លែងថា ផ្លូវជាសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជាដែលតភ្ជាប់ពី តំបន់សេដ្ឋកិច្ចនៃច្រកផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅ ក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែង ដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច ទាន់ពេលវេលា ម្យ៉ាងទៀតផ្លូវនេះ ជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ អភិវឌ្ឍន៍លើគ្រប់វិស័យ ។