សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកជល់គីរីចុះពិនិត្យ ការជីកប្រឡាយចាស់ និងប្រឡាយថ្មីក្នុងដីតំបន់ ៣ចំណុចកប់ចេសមានប្រវែង១២១០ម៉ែត្រដោយតម្រូវឲ្យអ្នកជីកនិងអ្នកជួលគេជីកកាយលុបប្រ ឡាយហ្នឹងវិញ
ខេត្តកំពង់ឆ្នាំង :ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយអំពីបទល្មើសលួចឈូសឆាយដីតំបន់ ៣ ធ្វើស្រែនិងជីកប្រឡាយនៅចំណុចកប់ចេសក្នុងស្រុកជលគិរី និងយោងតាមបទបញ្ជារបស់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកជលគីរី នៅព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣ បានសហការគ្នាចុះត្រួតពិនិត្យបទល្មើសឈូសឆាយដីព្រៃតំបន់ ៣ នៅចំណុចខាងលើ នេះ។
សមត្ថកិច្ចនៅក្នុងក្រុមការងារចម្រុះនៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០២៣ នេះបានបង្ហើបឲ្យដឹងថា លទ្ធ ផលនៃការចុះស្រាវជ្រាវត្រួតពិនិត្យខាងលើនេះក្រុម ការងារបានពិនិត្យឃើញមានការជីកប្រឡាយ២ខ្សែនៅក្នុងដីតំបន់ ៣ គឺ ១ខ្សែជាប្រឡាយចាស់នៅចំ ណុចព្រែកឆ្ដោរមានប្រវែង ៧៣០ ម៉ែត្រ មានទំហំខមាត់លើ២ម៉ែត្រ ជម្រៅ ២ ម៉ែត្របាតក្រោម២ម៉ែត្រ។
ទី២ ប្រឡាយថ្មីមានប្រវែង ៤៨០ ម៉ែត្រនៅខាងកើតកប់ចេសមានមាត់លើ ៥ម៉ែត្រ ជម្រៅ ៣ ម៉ែត្របាតក្រោម ៣ ម៉ែត្រ។
នៅក្នុងករណីនេះដែរក្រុមការងារចម្រុះបានរកឃើញអ្នកជួល២នាក់ឱ្យគេជីកប្រឡាយ ហ្នឹងម្ចាស់គ្រឿង ចក្រជាអ្នកស៊ីឈ្នួលជីកប្រឡាយ ១នាក់ផងដែរ។ដោយឱ្យពួកគេទាំង៣នាក់ បានផ្ដិតមេដៃនៅលើកំណត់ហេតុយល់ព្រមទទួលកាយលុបប្រឡាយខាងលើនេះនៅក្នុងដីតំបន់៣ វិញទាំងអស់ ។
ប្រភពដដែលបានបញ្ជាក់ទៀតថាចំពោះករណីឈូសដីព្រៃតំបន់ ៣ ធ្វើស្រែវិញនោះ លោកពុំបានដឹងអំពីតួលេខច្បាស់លាស់ទេ ព្រោះកិច្ចការនេះនៅលើមន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីសុរិយោដី ប៉ុន្តែគេមិនបានឲ្យក្រុមការងារទាំងអស់ដឹងឡើយ ប៉ុន្តែតាមការប៉ាន់ស្មានមានរាប់រយហិចតាឯណោះ ដោយពួកគេបានឃុបឃិតគ្នា លួចឈូសឆាយដីតំបន់ ៣ ធ្វើស្រែជាកម្មសិទ្ធិ ក្នុងអំឡុងពេលដែលប្រមុខរាជ រដ្ឋាភិបាលតម្រូវឲ្យមានការកាត់ឈ្វាល ដីស្រែចម្ការដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលនៅក្នុងតំបន់៣ កន្លងមក ដែលនេះគឺជារឿងកន្ទេលធំបន្លំដេក។
ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត វិញបានប្រាប់ថា លោកនឹងឲ្យគេលុបប្រឡាយដែលជីកនៅក្នុងតំបន់ ៣ វិញទាំ ងអស់ ហើយរឿងនេះលោកនិងចំណាត់ការតាមផ្លូវច្បាប់ទៅតុលាការ ស្របតាមបទបញ្ជារដ៏ម៉ឺងម៉ាត់រប ស់ប្រមុខរាជរដ្ឋាភិបាល។
ចំណែកលទ្ធផលនៃការចុះពិនិត្យស្រាវជ្រាវករណីនេះរបស់ក្រុមការងារចម្រុះ លោកនៅពុំទាន់ទទួលបានជារបា យការណ៍ច្បាស់លាស់នៅឡើយទេ ៕