ឯកឧត្តម​ អុិត​ សុធា​ នាំយកសត្វខ្លុំជាច្រេីនក្បាលលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់កោះទន្លេខេត្តកំពង់ឆ្នាំង

កកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២២​ នេះ​ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ រួមដំណេីរដោយ​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ រុី​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត​ នាំយកសត្វស្លាប​ (សត្វខ្លុំ)​ ជាច្រេីនក្បាលទៅលែងអោយមរស់មានសេរីភាពនៅតាមធម្មជាតិលេីកោះតាមដងទន្លេនៃទឹកដីខេ្តកំពង់ឆ្នាំង​ ។

ឯកឧត្តម​ អុិត​ សុធា​ បានថ្លែងអោយដឹងថាសត្វស្លាប​(សត្វខ្លុំ)ដែលយកមកដោះលែងឲ្យទៅរស់នៅតាមធម្មជាតិវិញនាពេលនេះ​ គឺដោយសារក្តីអាណិតអាសូរដល់សត្វទាំងនោះដែលប្រទះឃេីញគេដាក់លក់​ និងចង់អប់រំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមជនបទដែលមិនបានយល់ដឹងពីច្បាប់ដេីរទាកសត្វព្រៃលក់ដេីម្បីដោះស្រាយជីវភាពចិញ្ចឹមជីវិត​ ។ ឯកឧត្តមក៍ចំណាយថវិកាផ្ទាល់ខ្លួនទិញពីអ្នកលក់សត្វ​ហេីយយកមកលែង​ដេីម្បីឲ្យសត្វទាំងនោះទៅរស់នៅតាមធម្មជាតិវិញ​ ។

ឯកឧត្តម​ បន្តថា​ ការដោះលែងសត្វស្លាបទាំងនេះដេីម្បីចូលរួមអភិរក្សសត្វស្លាបឲ្យបានកេីនឡេីងក្នុងតំបន់ធម្មជាតិ​នៃទឹកដីខេត្តកំពង់ឆ្នាំង​ ដែលជាកត្តាមួយអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ចូលមកដេីរលេងកំសាន្ត​ មេីលសត្វស្លាបតាមដងទន្លេ​ ស្របនឹងកត្តាភូមិសាស្ត្រទឹកដីតាមមាត់ទន្លេខេត្តកំពង់ឆ្នាំងអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង​ ដោយហេតុតែទីតាំងដែលបានលែងសត្វស្លាបទាំងនោះ​ មានបឹង​ម្មជាតិ​ តែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយមានការគ្រប់គ្រងល្អ​ពីសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋានមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វស្លាប​ទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ​ ។

ជាមួយគ្នានេះ​ ឯកឧត្តម​ ក៍​បានអំពាវនាវ​ ដល់ប្រជាពលរដ្ឋទាំងអស់កុំដាក់អន្ទាក់សត្វព្រៃ​ ឬចាប់សត្វព្រៃ​ សត្វស្លាបគ្រប់ប្រភេទ​ ដែលច្បាប់ហាមឃាត់​ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទ​ និងជាបរិស្ថានធម្មជាតិ​ ដែលជាហេតុនាំអោយមានទោសទណ្ឌ​ និងបាត់បង់ផលប្រយោជន៍ដល់សង្គម​ ក៍ដូចជាគ្រួសារខ្លួនឯង​ ៕

អត្ថបទដែលជាប់ទាក់ទង