ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជា នាយកសមាគមបេសកកម្មដំណឹងល្អ បានប្រគល់ វិញ្ញាបនបត្រ ជូនដល់ សិស្សសាលាព្រះគម្ពីរ ក្រុមជំនុំបេសកកម្មដំណឹងល្អ ខេត្តរតនគិរី ចំនួន៣១នាក់
ខេត្តរតនគិរី ៖ ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជា នាយកសមាគមបេសកកម្មដំណឹងល្អបានប្រគល់ វិញ្ញាបនបត្រ ជូនដល់ សិស្សសាលាព្រះគម្ពីរ ក្រុមជំនុំបេសកកម្មដំណឹងល្អ ខេត្តរតនគិរី ចំនួន៣១នាក់ ។
ក្នុងឱ្យកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើបន្ថែមទៀត ដល់លោកគ្រូអ្នកទាំងអស់ ឱ្យយកចិត្តទុកដាក់ទៅលើការសិក្សាព្រះគម្ពីរ រូមសិក្សាជំនាញផ្សេងៗទៀត ដើម្បីបង្កើនសមត្ថភាព របស់ខ្លួនសម្រាប់យកទៅអប់រំ ដល់ពួកជំនុំខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព ដើម្បីជាទីសង្ឃឹមដល់គ្រួសារ ក្នុងសហគមន៍ ។ បន្ទាប់ពីនោះឯកឧត្តម បានចែកសម្ភារៈសិក្សា សម្រាប់កុមារចំនួន៦ នាក់ ក្នុងមួយម្នាក់ទទួលបាន កាតាប១ សៀវភៅ១០ក្បាល ប៊ិច១០ដើម បន្ទាត់ ស្បែកជើង១សម្រាប់ សម្លៀកបំពាក់សិក្សាមួយឈុត ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានឡុងខេត្តរតនគិរី។