ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជា នាយកសមាគមបេសកកម្មដំណឹងល្អ បានដឹកនាំលោកគ្រូគង្វាល រួមអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៦អណ្ដូង ដើម្បីជាប្រយោជន៍ ដល់សហគមន៍
ខេត្តព្រះវិហារ ៖ថ្ងៃចន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជា នាយកសមាគមបេសកកម្មដំណឹងល្អ បានដឹកនាំលោកគ្រូគង្វាល រួមអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៦អណ្ដូង ដើម្បីជាប្រយោជន៍ ដល់សហគមន៍ ។
ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន បាននាំការសួរសុខទុក ពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ដែលឯកឧត្តមបាននាំក្ដីនឹករលឹក គោរពស្រលាញ់ របស់ ឯកឧត្តម រដ្ឋមន្រ្តី មកដល់បងប្អូនប្រជាជន ក្នុងសហគមន៍ ។
ដោយធ្លាប់ដឹងពីរសេចក្ដីត្រូវការ ការខ្វះខាតទឹកនៅរដូវប្រាំង និងមិនទាន់មានទឹកស្អាតប្រើប្រាស់ ស្របតាមការអភិវឌ្ឍន៍ ការគាំពារលើកស្ទួយជួយដល់ ទីជនបទ ឯកឧត្តម ខាន់ ខុន បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៦អណ្ដូង ដល់បងប្អូនប្រជាជន ក្នុងសហគមន៍
ដើម្បីជួយដល់ការរស់នៅ តាមរយៈអណ្ដូងទឹកស្អាត ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារក្នុងការប្រើប្រាស ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ
មួយចំនួន សម្រាប់ចិញ្ចឹមជីវិត ។ បន្ថែមពីរនេះ ឯកឧត្តម ខាន់ ខុន បានលើកទឹកចិត្ត ដល់ឳពុក ម្ដាយគ្រប់រូប ដែលមានកូន ឱ្យមានការយកចិត្តទុកដាក់ ជំរុញកូន ឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ដើម្បីក្លាយជាពលរដ្ឋដែលមានសមត្ថភាពក្នុងការជួយដល់ក្រុមគ្រួសារ និងជាអ្នកដឹកនាំបន្តវេន ជួយដល់ការអភិវឌ្ឍន៍សង្គមជាតិ គ្រប់វិស័យតាមជំនាញដែលមាន ។ ថ្លែក្នុងឱកាសនោះឯកឧត្តម បានបន្ថែមថា ដើម្បីមានអ្វីដែលយើងចង់បានត្រូវរួបរួមគ្នា រក្សាសុខសន្តិភាព ដើម្បីរីកចម្រើន គ្រប់ៗគ្នា ។
អណ្ដូងទឹកទាំងនោះ ស្ថិតនៅ ស្រុកឆែប ខេត្តព្រះវិហារ ៖
1. ភូមិក្រសាំង ឃុំឆែបមួយ
2. ភូមិឆែបកើត ឃុំឆែបមួយ
3. ភូមិប្រា ឃុំគុណភាពពី
4. ភូមិណារុង ឃុំឆែបពី
5. ភូមិដងផ្លិត ឃុំឆែបពី
6. គុណភាពពី ឃុំឆែបពី
គូរបញ្ជាក់ផងដែល សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង ហើយបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទ រួមចែកសម្ភារផ្សេងៗដែលមាន ៕