ក្រុមការងារមនុស្សធម៌របស់សមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំងបាននាំយកថវិការទៅជូនលោកអ៊ំចាស់ជរាដែលកំពុងខ្វះខាត

ខេត្តកំពង់ឆ្នាំង: នៅ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤:០០ល្ងច លោក លី ម៉ាត់អនុ ប្រធានសមាគមថ្នាលយុវជនកម្ពុជា (សយក) ប្រចាំខេត្តកំពង់ឆ្នាំងតំណាងឲ្យលោក យ៉ែម លក្ខិណា ប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំ។
ជាពិសេសតំំណាងដ៍ខ្ពងខ្ពស់លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល រាជធានីភ្នំពេញនិង បានសហការជាមួយអាជ្ញាធរភូមិច្រករមៀត ដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាស្រុកកំពង់ត្រឡាចចុះសួរសុខទុក្ខលោកអ៊ំចាស់ជរាដែលកំពុងរងការខ្វះខាតនៅភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ៖
១.លោកកើ ទូក្រឹមអនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)អនុសាខាស្រុកកំពង់ត្រឡាច ។
២.លោកលាស់ វាសនាអនុប្រធានទទួលបន្ទុករដ្ឋបាលសមសគមថ្នាលយុវជនកម្ពុជា(សយក)សាខាស្រុកកំពង់ត្រឡាច ។
៣.លោកគីន វណ្ណជំនួយការរដ្ឋបាលសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាស្រុកកំពង់ត្រឡាច
៤.លោក ស្រីហួន សុខហេងប្រធានហិរញ្ញឹកសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាស្រុកកំពង់ត្រឡាច  ។
៥.លោកលី សាលីនអនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាឃុំអូរឬស្សី ។
៦.លោកលី រ៉សេតអនុប្រធានថ្នាលយុវជនកម្ពុជាសាខាឃុំអូរឬស្សី ។
៧.លោកខូវ រ៉គីគីនសមាជិកសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាឃុំអូរឬស្សី ។
៨.លោកសុះ គ្រីយ៉ាសមាជិកសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាឃុំអូរឬស្សី ។
បានចុះទៅសួរសុខទុក្ខ និងយកថវិការចំនួន ២៥,០០០០រៀល ជូនដល់លោកអ៊ំចាស់ជរាជម្នាក់ឈ្មោះឃ្លី ម៉ាត់ដែរទើបចេញពីមន្ទីពេទ្យសង្រ្គោះបន្ទាន់ខេត្តកំពង់ឆ្នាំង។ជួសមុខឱ្យថ្នាក់ដឹកនាំសមាគមថ្នល់យុវជនកម្ពុជា(សយក) លោកលី ម៉ាត់ អនុប្រធានសមគមថ្នាលយុវជនកម្ពជា(សយក)ប្រចាំសាខាខេត្តកំពង់ឆ្នាំងបានលើកឡើងថាថវិកាទាំងនេះគឺជាការីអង្គាសរបស់សមាគមថ្នាយុវជនកម្ពុជាដែលបានរួមគ្នា ដើម្បីយកទៅជូនលោកអ៊ំឃ្លី ម៉ាត់ដែលកំពុងរងការខ្វះខាត។

លោកអ៊ំ ឃ្លី ម៉ាត់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមការងារសមសគមថ្នាលយុវជនកម្ពុជា (សយក)ប្រចាំសាខាស្រុកំពង់ត្រឡាចដែលបាននាំយកថវិការមកផ្តល់ជូនពគាត់ដែលកំពុងមានការខ្វះខាតប្រចាំថ្ងៃនិងសូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេចតេជោ  ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនៅតាមមូលដ្ឋាន ដោយគ្មានការរើសអើងឡើយ ។

ចំណែក លោក សា លីមជាអនុភូមិច្រករមៀត ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា (សយក)  ដែលជានិច្ចកាលតែងតែនាំយកអំណោយ ទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមកជាច្រើននៅក្នុងភូមិ ទន្ទឹមជាមួយគ្នានោះ លោកក៏សុំអំពាវនាវដល់ក្រុមការងារមនុស្សធម៌របស់សមាគមថ្នាលយុវជនកម្ពុជាសូមបន្តជួយដល់ជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានភូមិច្រករមៀតនេះបន្តទៀត ។

ជាទីបញ្ចប់សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខាខេត្តកំពង់ឆ្នាំងសូមគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារៀងរហូតនឹងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តរវេននាពេលអនាគតមិនកែប្រែជាដាច់ខាត។

សូមគោរពជូនពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង