ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីសំណេះសំណាល និងបិទបវេសនកាល

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជា អធិបតីភាព ក្នុងពិធីសំណេះសំណាល និងបិទបវេសនកាល ។

នាឱកាសនោះ ឯកឧត្តម បាននាំការសួរសុខទុក្ខ ពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ។  រួមសំណេះសំណាល ជំរុញឱ្យមានការយកចិត្តទុកដាក់ ខិតខំបន្ថែមទៀត ពីរសំណាក់លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដើម្បីអប់រំ ជំរុញកូន ឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាអ្នកដឹកនាំបន្តវេន ជួយដល់សង្គមជាតិ និងជាពលរដ្ឋល្អ ក្នុងសហគមន៍ ។

បន្ទាប់ពីនេះ ឯកឧត្តម បានរួមចំណែកចែកជូនសម្ភារៈសិក្សា ដល់សិស្សានុសិស្សចំនួន៥១០នាក់ និងថវិកា១,០០០,០០០រៀល ស្ថិតក្នុង ភូមិព្រៃចង្ហា ឃុំបន្ទាយនាង ស្រុកបង្គលបូរី ខេត្តបន្ទាយមានជ័យ ។

អត្ថបទដែលជាប់ទាក់ទង