ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ប្រចាំខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង.នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែមិកសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ៨.៣០នាទីព្រឹក ឯកឧត្តម ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារស្នាក់ការកណ្ដាល បានរៀបចំពិធីប្រកាសសមាសភាព និង សមាជិក សមាជិកា នៃសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ប្រចាំសាខាខេត្តកំពង់ឆ្នាំង និង ស្រុក ឃុំ ដែលធ្វើឡើងនៅមន្ទីគណៈបក្សប្រជាជនកម្ពុជា ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ស្នាក់ការកណ្តាល រាជធានីភ្នំពេញ និងឯកឧត្តម សុខ សម្បត្តិ សមាជិកក្រុមប្រឹក្សាភិបាលនិងជាប្រធានក្រុមប្រឹក្សាវិន័យព្រមទាំងលោកជំទាវ គ្រី សារ៉ន អនុប្រធាក្រុមប្រឹក្សាភិបាលលោក សុត សុី អនុប្រធាន លោក កន ភារម្យ អនុប្រធាន លោក នឿន ដាណូ លេខា លោក ប៉ាវ គឹម សាន្ត លេខានិងលោក ខន និរន្តរ៍ លេខា ក្នុងនោះដែរនិងមានថ្នាក់ដឹកនាំប្រចាំសាខាខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខិណា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ប្រចាំសាខាខេត្តកំពង់ឆ្នាំង និងលោក លី ម៉ាត់ អនុប្រធាន ព្រមទាំងលោក យ៉ើ រ៉សាលី អនុប្រធាននឹងថ្នក់ដឹកនាំសមាមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខសខេត្តកំពង់ឆ្នាំនិងថ្នាក់ដឹកនាំអនុសាខាស្រុកនឹងអនុសាខាឃុំព្រមទាំងសមាជិក សមាជិការ ស្រុក និង ឃុំ ចំនួន២៥១នៅកម្មវិធីកំពង់ឆ្នាំងទាំងមូល។

ក្រោយបញ្ចប់កម្មវិធីក្រុមការងារបានអញ្ជើញចូលរួមអាហារសាមគ្គីរួមគ្នាជាមួយថ្នាក់ដឹកនាំសមាជិកសមាជិកាទូរទាំងខេត្តកំពង់ឆ្នាំងហើយ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ផល្លា បានសំណូមពរដល់ថ្នាក់ដឹងនាំ សមាជិកសមាជិការ សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ប្រចាំសាខាខេត្តកំពង់ឆ្នាំងចូលរួមសហការជាមួយអាជ្ញាធរគ្រប់រំដាប់ថ្នាក់ផ្ដល់ការងារសប្បុរសធម៌បន្តទៀតនិងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់។

ជាទីបញ្ចប់ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)ប្រចាំសាខាខេត្តកំពង់ឆ្នាំងក៏សូមជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹតបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងបុត្រត្រាបុត្រី និងចៅប្រុសចៅស្រីសូមឱ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង