វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកបារាយណ៍

(កំពង់ធំ): នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុក ហៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតី ក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ  អាណត្តិទី៣ ឆ្នាំ២០២២ នៅសាលាស្រុកបារាយណ៍  ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើងថា វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ថ្ងៃនេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានអាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិលនិងវិស័យឯកជនដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងផ្ដល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាពនិងប្រសិទ្ធភាព ហើយរាល់បញ្ហានិងសំណូមពរអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះ ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្ដល់សេវាសាធារណៈអំពីរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់ឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់នូវការទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសគ្រប់រូបភាព ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិកាសាធារណៈទទួលបាននូវគុណ ប្រយោជន៍ក្នុងការឆ្លើយតបពិត និងអោយស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។

ចុងក្រោយឯកឧត្តម សុក ហៃ សូមរួមចំណែកជាមួយគ្នាដើម្បីដោះបញ្ហាដែលនៅសេសសល់ដូចជាដោះស្រាយនូវការពិតៗ នៅនឹងមូលដ្ឋាន ការងារបង្កបង្កើនផល និងដោះស្រាយនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងឡាយដែលមានការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

អត្ថបទដែលជាប់ទាក់ទង