សមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំងបានដឹកនាំគណៈប្រតិភូដើម្បីប្រកាសតែងតាំងសមាជិ សមាជិកាថ្មីៗបន្ថែមទៀតនៅអនុសាខាស្រុក ជល់គីរី

ខេត្តកំពង់ឆ្នាំង : ព្រឹកថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០២២
សមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំងបានដឹកនាំគណៈប្រតិភូដើម្បីប្រកាសតែងតាំងសមាជិ សមាជិកាថ្មីៗបន្ថែមទៀតនៅអនុសាខាស្រុក
ជល់គីរីក្នុងនោះបានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំសាខាខេត្ត និងថ្នាក់ដឹកនាំស្នាក់ការកណ្តាលផងដែរមានរាយនាមដូចខាងក្រោម÷
១.លោកជំទាវគ្រី សារ៉នក្រុមប្រឹក្សាភិបាលស្នាក់ការកណ្ដាលរាជធានីភ្នំពេញ។
២.លោកយ៉ែម លក្ខិណាប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង
៣.លោកលី ម៉ាត់អនុប្រធានទី១សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង
៤.លោកយ៉ើ រ៉សាលីអនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខាខេត្តកំំពង់ឆ្នាំងមួយចំនួនផ្សេងទៀតផងដែរដែលបាន
ចូលរួមប្រកាសតែងតាំងប្រធាន អនុប្រធានអនុសាខាស្រុកជល់គីរី នឹងអនុសាខាឃុំព្រមទាំងសមាជិក សាមាជិកាក្រោមអធិបតីភាពលោកជំទាវគ្រី សារ៉ននៅឯមន្ទីបក្សស្រុកជល់គីរី។

ក្នុងកម្មវិធីប្រកាសតែងតាំងមានការចូលរួមពីលោកដូវ គឹមស៊ីនអភិបាលនៃគណះអភិបាលស្រុកជល់គីរី លោកបានស្វាគមយ៉ាងកក់ក្តៅ នឹងទទួលស្គាល់សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំសាខាខេត្ត និងអនុសាខាស្រុកជល់គីរីស្របច្បាប់តាមប្រកាសរបស់ក្រសួងមហាផ្ទៃជាដៃគួរមិនខ្វះបានលោកដូវ គីមស៊ីនបានបន្តទៀតថាលោកអនុញ្ញតិឱ្យសមាគមថ្នាលយុវជនកម្ពុជាប្រកាសតែងតាំងប្រធាន អនុប្រធានសគមថ្នាលយុវជនកម្ពុជា(សយក)អនុសាខាស្រុកជល់គីរីចប់សព្វគ្រប់អាចធ្វើសកម្មភាពមនុស្សធម៌បាន។

ចំណែកលោកជំទាវគ្រី សារ៉នក្រុមប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជា(សយក)ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ និងលោកយ៉ែម លក្ខិណាប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំង នឹងថ្នាក់ដឹកនាំខេត្តស្រុកសមាជិកសមាជិការបានប្រគល់ថវិកាចំនួន១លានរៀលដល់មណ្ឌលសុខភាពព្រៃគ្រីនិង២០ម៉ឺនរៀលដល់ប្រធានមន្ទីរគណៈបក្សប្រជាជនកម្ពុជាស្រុកជល់គីរី។

ហើយនៅទីបញ្ចប់ថ្នាក់ដឹកនាំដែលទើបប្រកាស និងសមាជិក សមាជិកាបានប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសយ៉ាងពេញទំហឹងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

សមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបុត្រាបុត្រី ចៅប្រុស ចៅស្រីសូមមានសុខភាពល្អបរិបូណ៌កម្លាំងពលាំងខ្លាំងក្លាបំផុតមានជន្មាយុយឺនយូរ ប្រាជ្ញាវាងវៃភ្លឺថ្លាដើម្បីដឹកនាំប្រទេសជាតិទៅរកសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង