ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីបាននាំយកអំណោយសម្រាប់បម្រេី​ ការងារមនុស្សធម៌ជូនតំបន់ប្រតិបត្តិការសឹករងកំព​ង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញទទួល អង្ករ ចំនួន ១០តោន មី ២០០កេស ទឹកស៊ីអ៉ីវ ២០០យួរ ទឹកត្រី ២០០យួរ ត្រីខ ២០កេស ស៊ីម៉ងត៍ ១០តោន ស័ង្កសី ១០០០សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី សម្រាប់ចែកជូនដល់ អតីតយុទ្ធជនពិការ យោធិនជួបការលំបាកជីវភាព និងជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលបានឧបត្ថម្ភទាំងសម្ភារសំណង់ និងគ្រឿងឧបភោគបរិភោគដល់អង្គភាពនាពេលនេះ ហើយ ឯកឧត្តម បានប្តេជ្ញាថា នឹងនាំយកសម្ភារ និងគ្រឿងឧបភោគ បរិភោគទាំងនេះ ទៅចែកជូនឲ្យដល់ដៃ អតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ លំបាក យោធិនមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ។

ចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ សូមគោរពជូនពរ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងជួបប្រទះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង