គណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលេីជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ
ភ្នំពេញៈ ក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “ ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្ដិចក៏អត់ដែរ ” និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ …”។ល។
គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនសម រង្ស៊ី ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកំចាត់ចោលមនោគមវិជ្ជ ជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឱ្យអស់ពីកម្ពុជា៕