រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ប្រមាថយ៉ាងងងើលចំពោះ អង្គព្រះមហាក្សត្រ

ភ្នំពេញៈ​ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីប វីដេអូដែលជនក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ ដោយជនក្បត់ជាតិនេះ បាននិយាយថា “ស្ដេច សព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្ដិចក៏អត់ដែរ” និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ… ។ល។

រដ្ឋសភាបានថ្កោលទោសយ៉ាងដាច់អហង្ការ និងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការ ប្រមាថ និងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត ម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

អត្ថបទដែលជាប់ទាក់ទង