ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនានិងជាប្រធានក្រុមការងារចុះជួយភូមិព្រែករលួស ឃុំព្រែកបាក់ បានដឹកនាំក្រុមការងារ រួមលោកគ្រូ អ្នកគ្រូ ចែកសម្ភារសិក្សា ដល់សិស្សានុសិស្សដែលខ្វះខាត ចំនួន៥០នាក់

ថ្ងៃអាទិត្យ ៦ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២

ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនានិងជាប្រធានក្រុមការងារចុះជួយភូមិព្រែករលួស ឃុំព្រែកបាក់ បានដឹកនាំក្រុមការងារ រួមលោកគ្រូ អ្នកគ្រូ ចែកសម្ភារសិក្សា ដល់សិស្សានុសិស្សដែលខ្វះខាត ចំនួន៥០នាក់ ។
ក្នុងឱកាសនោះដែល ឯកឧត្ដម បាននាំសេចក្ដីផ្ដាំផ្ញើរសួរសុខទុក្ខពី ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ ជូនដល់ មាតា បីតា សិស្សានុសិស្ស ឱ្យខិតខំ នាំកូនដែលគ្រប់អាយុសិស្សា និងកំពុងសិស្សារៀនសូត្រ ឱ្យជំរុញកូន បានរៀនសូត្រគ្រប់ៗគ្នា ដើម្បីរួចផុតពីរភាពក្រីក្រទ្រព្យសម្បត្តិ និងចំណេះដឹង រួមអភិវឌ្ឍន៍ ជួយប្រទេសជាតិឱ្យកាន់តែ មានការរីកចម្រើនថែមទៀត។
សម្ភារទាំងនោះរួមមាន កាតាប១ សៀវភៅ៤ក្បាល ប៊ិច២ដើម ខ្មៅដៃ១ បន្ទាត់១ សៀវភៅផាត់ពណ៌១ក្បាល់ កូល័រ១ឈុត រួមថវិកា៥,០០០រៀល ( សរុបថវិកា ៣,២៥០,០០០រៀល ) ស្ថិតនៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អត្ថបទដែលជាប់ទាក់ទង