បទល្មើសដឹកជញ្ចូនឈើកើតមានពេញបន្ទុកក្នុងដែនគ្រប់គ្រងរបស់លោក ភោគវីរះ នាយសង្កាត់រដ្នបាលព្រៃឈើ ឃុំខ្វា ស្រុកជីក្រែង
សៀមរាប៖ មានសេចក្ដីរាយការណ៍ថាបច្ចុប្បន្នគេសង្កេតឃើញបទល្មើសដឹកជញ្ចូនអនុផលព្រៃឈើ កើតមានពេញបន្ទុក ចេញពីឃុំខ្វាវ ស្រុកជីក្រែង ដោយគេដឹងថា លោក គោគវីរះ នាយសង្កាតនាយសង្កាត់រដ្ឋបាលព្រៃឈេី ជាអ្នកបើកដៃអោយមានបទល្មើសយ៉ាងអាណាធិបតេយ្យដោយដឹកចេញពីភូមិព្រៃឆ្ការនិង ភូមិគំរ៉ូ ចេញតាមផ្លូវម្កាក់មកទំលាក់លក់ចែកចាយតាមសិប្បកម្ម នៅភូមិខ្លាឃ្មុំ ភូមិសង្កែ ឃុំគោកធ្លកលើ ស្រុកជីក្រែង។
តាមប្រភពព័ត៏មានពីក្រុមអ្នកដឹកជញ្ចូនឈើ ថា ពួកគាត់បានបង់លុយអោយលោក ភោភវីរះ នាយសង្កាត់រដ្នបាលព្រៃឈើខ្វាវរួចរាល់ហើយ ទើបពួកគាត់ហ៊ានដឹកជញ្ចូនបែបនេះ ។
ចំណែកមន្រ្ដីរាជការមួយចំនួន ថាបទល្មើសឈើនៅក្នុងដែនគ្រប់គ្រងរបស់លោក ភោគវីរះ នាយសង្កាត់រដ្នបាលព្រៃឈើ ឃុំខ្វាវ ស្រុកជីក្រែង មិនត្រឹមតែមិនបង្រ្កាប់ទេ ថែមទាំង បើកដៃ មើលផ្លូវ ថែធួន អោយអ្នកដឹកឈើទៀតផង បើអ្នកណាហ៊ានរំលង លោក ភោគវីរះ ច្បាស់ជាជាប់អន្ទាក់លោកភ្លាម រហូតមកដល់បច្ចុប្បន្ននេះក្លាយជាទំលាប់ទៅហើយ ។ប្រភពមួយទៀតថាលោក ភោគវីរះ មិនខ្វាល សំខាន់បង់លុយរួច ដឹកម៉ាសេរីចង់អ្នកណាផ្សាយអីផ្សាយទៅ។
បើយោងតាមសំដីរបស់ម្ចាស់សិប្បកម្មវិញ បានអោយដឹងថា មុននិងពួកគាត់ដឹកបានត្រីវប្រាប់លោក ភោគវីរះអោយហើយសិនទើបអាចដឹកជញ្ចូនបានដោយសារី មហាជនថ្លែងថា បើគ្មានវិធានការពីថ្នាក់លើទេ ព្រៃឈើ មុខតែរលាយក្រោមស្នារដៃរបស់លោក ភោគវីរះ នាយសង្កាត់រដ្ធបាលព្រៃឈើខ្វាវ ជាមិនខាន ។
ចំណែកលោក ម៉ុងប៊ុនលឹម នាយខ័ណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប រក្សាភាពស្ងៀមស្ងាត់ទាំងមេទាំងកូនបណ្ដោយអោយឈ្មួញសម្រុកដឹកឈើយ៉ាងពេញបន្ទុក។
ប្រភពច្បាស់ការពីឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងថាមាន រថយន្តនីសាន់និង toyota ចំនួន ៥ ទៅ ៦ គ្រឿងគ្មានផ្លាកលេខបានដឹកជញ្ជូនឈើឆ្លងកាត់ឃុំខ្វាវ យកទៅស្តុបទុកមៅភូមិបាតត ភូមិខ្លាឃ្មុំ ភូមិសង្កែ ឃុំគោកធ្លក់លើ ស្រុកជីក្រែង ខេត្តសៀមរាប និងលក់ចែកចាយ ទៅតាមរោងសិប្បកម្មខុសច្បាប់ជាច្រើន ពាក់ព័ន្ធនឹងរថយន្តគ្មានផ្លាកលេខដឹកឈើុសច្បាប់ខាងលើ ពលរដ្ឋសំណូមពរសុំអោយក្រសួងសាធារណការនិងដឹកជញ្ចូន និងមន្ទីរពិនិត្យ ចាត់វិធានការលើរថយន្តទាំងនេះផង ព្រោះបើមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ណាមួយមកលើពលរដ្ឋមិនអាចរកមុខម្ចាស់ឬរថយនឃើញនោះឡើយ។
ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើខ្វាវយើងពុំអាចទំនាក់ទំនងទៅលោក ភោគ វីរះបានឡើយដោយសារអង្គភាពព្យាយាមទំនាក់ទំនងតាមទូរសព្ទជាច្រើនដងតែលោកពុំលើកទូរសព្ទ ប៉ុន្តែភ្នាក់ងារយើងរង់ចាំការឆ្លើយតបពីលោកគ្រប់ម៉ោងធ្វើការ។