ស្រាវជ្រាវកំណត់មុខសញ្ញា ក្រុមចោរឆក់ នៅស្ពានអាកាសស្ទឹងមានជ័យ
ភ្នំពេញ ៖ ករណីនេះ លោក សាន សុខសីហា ថ្លែងប្រាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ថា «នៅពេលឃើញ និងទទួលបានដំណឹងភ្លាម គឺកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងហេតុ ការណ៍ ហើយធ្វើការស្រាវជ្រាវ និងបានសួរនាំប្រជាពលរដ្ឋ និងសាក្សីនៅទីនោះ ពិតជាមានករណីក្រុម ចោរឆក់កើតឡើងមែន» ។
កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆក់នៅលើស្ពានអាកាសស្ទឹងមានជ័យ ។
បើតាមវីដេអូឃ្លីបចែកចាយលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានក្រុម ចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបរបស់ពលរដ្ឋម្នាក់ ដែលកំពុងជិះម៉ូតូនៅលើស្ពានអាកាសស្ទឹង មានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមវីដេអូឃ្លីបចែកចាយលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានក្រុម ចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបរបស់ពលរដ្ឋម្នាក់ ដែលកំពុងជិះម៉ូតូនៅលើស្ពានអាកាសស្ទឹង មានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ុន្តែលោកបញ្ជាក់ថា មកដល់ពេលនេះ មន្ត្រីសមត្ថកិច្ច ក៏មិនទាន់បានឃើញជនរងគ្រោះមកដាក់ពាក្យ បណ្ដឹងទេ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីបង្ក្រាបឱ្យបានលើជនសង្ស័យដែលធ្វើសកម្មភាពឆក់យ៉ាងអនាធិបតេយ្យក្នុងរាជ ។
បើតាមមន្ត្រីរូបនេះ បទល្មើសចោរឆក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ហើយមានការថយចុះមួយចំនួនផងដែរ ។ លោក បន្តថា នៅមានខ្វះចន្លោះលើករណីខ្លះ ប៉ុន្តែកម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្តខិតខំបន្ថែមទៀត តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្ត្រីនគរបាលនៅតាមមូលដ្ឋាន ដើម្បីចុះល្បាត បង្កទប់ស្កាត់ និងការបង្ក្រាបជាក់ស្ដែងឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕