ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា បានចុះប្រគល់អគារប្រជុំ ចំនួន១ខ្នង ពីកន្លែង ដោយសហការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ប្រចាំទិសយោធាភូមិភាគទី៥

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា បានចុះប្រគល់អគារប្រជុំ ចំនួន១ខ្នង ពីកន្លែង ដោយសហការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ប្រចាំទិសយោធាភូមិភាគទី៥ ។

ក្រោមការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ បានចុះត្រួតពិនិត្យ និងមើលអគារប្រជុំ ចំនួន១ខ្នង មានពីកន្លែង ក្នុងឱកាសនោះ ឯកឧត្តម ឡាញ់ កៅ បានប្រគល់ លិខិតថ្លែងអំណរគុណ ជូន ឯកឧត្តម ខាន់ ខុន ដែលកន្លងមក ឯកឧត្តម បានជួយ ( អណ្ដូងទឹកស្អាតចំនួន៦អណ្ដូង និងអគារ ចំនួន២កន្លែង ) ស្ថិតក្នុង បញ្ជាការដ្ឋានរថក្រោះ ប្រចាំទិសជួរមុខ ជប់គគី និងតាមាន់ ។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន បាននាំការសួរសុខទុក្ខ ពី ( ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ) ៕

បន្ថែមពីនេះ សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិការ តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីបង្កើនការអភិវឌ្ឍន៍ ៕

អត្ថបទដែលជាប់ទាក់ទង