ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ជា សមាជិកខាង ផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធាន សមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ថ្នាក់ជាតិ បានដឹកនាំគ្រូគង្វាល ចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៨អណ្ដូង ដើម្បីជាប្រយោជន៍ ដល់សហគមន៍

ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ជា សមាជិកខាង ផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធាន សមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ថ្នាក់ជាតិ បានដឹកនាំគ្រូគង្វាល ចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៨អណ្ដូង ដើម្បីជាប្រយោជន៍ ដល់សហគមន៍ ។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន បាននាំការសួរសុខទុក ពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ដែលឯកឧត្តមបាននាំក្ដីនឹករលឹក គោរពស្រលាញ់ របស់ ឯកឧត្តម រដ្ឋមន្រ្តី មកដល់បងប្អូនប្រជាជន ក្នុងសហគមន៍ ។

ដោយធ្លាប់ដឹងពីរសេចក្ដីត្រូវការ ការខ្វះខាតទឹកនៅរដូវប្រាំង និងមិនទាន់មានទឹកស្អាតប្រើប្រាស ស្របតាមការអភិវឌ្ឍន៍ ការគាំពារលើកស្ទួយជួយដល់ ទីជនបទ ឯកឧត្តម ខាន់ ខុន បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៨អណ្ដូង ដល់បងប្អូនប្រជាជន ក្នុងសហគមន៍ដើម្បីជួយដល់ការរស់នៅ តាមរយៈអណ្ដូងទឹកស្អាត ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង។

ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារក្នុងការប្រើប្រាស ចិញ្ចឹមសត្វ ការដំណាំរួមផ្សំមួយចំនួន សម្រាប់ចិញ្ចឹមជីវិត… អណ្ដូងទាំងអស់នេះ ស្ថិតនៅ ៖ ខេត្តកោះកុង
* ស្រុកស្រែអំបិល ចំនួន៦អណ្ដូង
1. ភូមិខ្លុង ឃុំស្រែអំបិល
2. ភូមិចំបក់ ឃុំជីខលើ
3. ភូមិឈើនាង ឃុំជ្រួយស្វាុ
4. ភូមិជីខលើ ឃុំជីចលើ
5. ភូមិឈូក ឃុំឈូក
6. ភូមិសាលាម្នាង ឃុំបឹងបឹងព្រាវ

* ស្រុកបុទុមសាគរ ចំនួន២អណ្ដូង
1. ភូមិតានួន ឃុំតានួន
2. ភូនដូនលីវ ឃុំអណ្តូងទឹក
សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង ហើយបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទ ៕

អត្ថបទដែលជាប់ទាក់ទង