កម្លាំងសមត្ថកិច្ចនគរបាល ក្រុង ស្រុកនិងខេត្ត សហការគ្នាបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស៧នាក់ នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ជនសង្ស័យ ប្រុសស្រីចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរ
បាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿង
ញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួន ជា
មួយនឹងវត្ថុតាង មួយចំនួន ដោយចោទប្រកាន់ ពីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច.ឃុំស្រែថ្មី
.ស្រុករលាប្អៀរ ។

សមត្ថកិច្ចដែលបានចុះបង្ក្រាប ករណីគ្រឿងញៀនខាង
លើនេះបានអោយដឹងថា៖ ដោយទទួលសេចក្តីរាយការពីប្រជាពលរដ្ឋ ស្តីពីករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឱ្យមន្ត្រីជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ព្រមទាំងមាន ការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការ និងធ្វើការឆែកឆេ នៅ
ក្នុងភូមិសាស្រ្ត ដែលសង្ស័យតាមសេចក្តីរាយការណ៍។

ជាលទ្ឋផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតនូវវត្ថុតាង មានថ្នាំញៀនមួយចំនួន ,ទូរស័ព្ទដៃ២គ្រឿង.ជញ្ជីថ្លឹងថ្នាំ១.កាំភ្លើងកែឆ្នៃ១ដើម.ដាវ៤ដើមប្រដាប់សម្រាប់ប្រើគ្រឿង
ញៀននិងសម្ភារវិចខ្ចប់មួយចំនួនទៀត។

ជនសង្ស័យទាំងនោះ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំខ្លួនមកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរ ដើម្បីបន្តនិតិវិធី ។

ប្រភពដដែលបានបន្តថា៖ ជនសង្ស័យទាំង៧នាក់មាន៖ ១ឈ្មោះ ស៊ិនសម្បតិ្ត ភេទប្រុស អាយុ២៨ឆ្នាំ ,២.ឈ្មោះ
ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ,៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ, ៤ ឈ្មោះ ចន ថន ភេទប្រុសអាយុ ២១ ឆ្នាំ, ៥ស៊ុន សុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ,៦.ឈ្មោះ សែល រតនា ភេទស្រី អាយុ ២៥ ឆ្នាំ,និង៧ ឈ្មោះ ពេត សុផាណា ភេទស្រីអាយុ២២ឆ្នាំ។

ពួកគេទាំង៧នាក់មានអ្នកជួយដូរ អ្នកប្រើប្រាស់និងសមគំនិត នូវបទល្មើគ្រឿងញៀន ដែលមានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ជនសង្ស័យទាំង ៧ នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ គ្រោងនឹងបញ្ជូនទៅសាលា
ដំបូងខេត្តកំពង់ឆ្នាំង តាមនិតិវិធីនៅថ្ងៃស្អែក ៕

អត្ថបទដែលជាប់ទាក់ទង