ក្រុមហ៊ុនដោនរងការចោទប្រកាន់ថា បានប្រមូលឈើខុសច្បាប់ចេញពីព្រៃការពារគូលែនព្រហ្មទេព នឹងព្រៃព្រះរការ ចូលក្នុងក្រុមហ៊ុន សូមសមត្ថកិច្ចជំនាញចាត់វិធានការផង !!
ខេត្តព្រះវិហារ÷ ក្រុមហ៊ុនដោន បានរងនូវការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានប្រមូលឈើចេញពីក្នុងព្រៃការពារគូលែនព្រហ្មទេពនឹងព្រៃព្រះរការ ចូលក្នុងក្រុមហ៊ុន ប្រភេទឈើលេខ១ ផ្ចឹក,ស្រឡៅ,ត្រាច ឈើលេខ២ និងឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់(PC)លើក
ឡើងយកទៅលក់នៅតាមបណ្តាលខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងនៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២មានរថយន្តម៉ាកវេអង (V1) ចំនួន៣គ្រឿងដឹកឈើ
ពេញប្រៀបចេញពីក្នុងក្រុមហ៊ុនដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ មកដល់ត្រង់ចំណុចភូមិចម្ការស្រម៉ូវ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន១គ្រឿង ដើម្បីត្រួតពិនិត្យ។
ចំណែក២គ្រឿងទៀតមិនឈប់ឲ្យត្រួតពិនិត្យទេ នៅក្នុង(PC) មានឈើសរុបចំនួន១៧ម៉ែត្រគូប កម្ពស់ពីបាតទ្រុង១ម៉ែត្រ តែឈើផ្ទុកក្នុងឡានពេញដល់ដំបូលលើ យ៉ាងតិចបំផុត២៥មែត្រគូប បន្ទាប់ពីបានត្រួតពិនិត្យ រថយន្តត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យបន្តដំណើរទៅមុខទៀត។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដោន ត្រូវបានទទួលសិទ្ឋិដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីបង់ពន្ធជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់យូឆ្នាំមកហើយ ឈើដែលក្រុមហ៊ុនដោន កំពុងដឹកជញ្ជូនឡើងប្រេះផ្លូវជាតិលេខ៦២ នោះជាឈើដែលក្រុមហ៊ុនអនុវត្តន៍វិធីកន្ទេលធំបន្លំដេក គឺប្រមូលឈើអនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះរកា ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត
បានរាយការណ៍មកថា ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពី
ប្រជាពលរដ្ឋនៅចំណុចខាងលើ ចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណាមួយរំខានដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះឡើយ។
លោក យ៉ាន់ ប៊ុនសឿង នាយកដែនព្រៃព្រះរការ បានអះអាងថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ លោកថា កូនចៅរបស់លោកនៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំនុចខាងលើមែនចាំលោកសួរទៅកូនចៅលោក។
លោក ម៉ា សុផល នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយសារទូរសព្ទ័ខលមិនចូល។លោក ញាណ សុខជា តំណាងក្រុមហ៊ុនដោន មិនអាចសុំការបកស្រាយបានទេ ដោយសារគ្មានប្រភពទំនាក់ទំនង។
លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ក្រុមហ៊ុនដោនមានស្តុកឈើជាង១០០០ម៉ែត្រគូបមែន កំពុងត្រៀមកាត់(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន។
ពាក់ពន្ឋ័នឹងបទល្មើសព្រៃឈើខាងលើនេះ មហាជនសូមសំណូមពរទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល
ខេត្តព្រះវិហារ មេត្តាអន្តរាគមន៍មកសមត្ថកិច្ចក្រោមឱវ៉ាទ ជួយរិតបន្តឹងនឹងបង្ក្រាបបទល្មើសព្រៃឈើអោយមានប្រសិទ្ឋភាពផងទាន៕