ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជា សមាជិកខាង ផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាលនិងលោកជំទាវ បានចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៥អណ្ដូងក្នុងខេត្តរតនគិរី

(ខេត្តរតនគិរី )៖ នៅថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជា សមាជិកខាង ផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាលនិងលោកជំទាវ បានចុះប្រគល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន៥អណ្ដូង ដោយធ្លាប់ដឹងពីរសេចក្ដីត្រូវការ ការខ្វះខាតទឹកនៅរដូវប្រាំង និងមិនទាន់មានទឹកស្អាតប្រើប្រាស ឯកឧត្តម ខាន់ ខុន បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ស្ថិតនៅ ៖ ស្រុកលំផាត់ (ភូមិកាណាងគីត ឃុំកាឡែង) ស្រុកតាវែង ( ភូមិជួយ ភូមិអូឡាង ឃុំតាវែងលើ ភូមិទំពនរឿងធំ ឃុំតាវែងក្រោម ភូមិអូឡាំង ឃុំកោះប៉ុង ) ដើម្បីជាប្រយោជន៍ ដល់ប្រជាជនតាមសហគមន៍ ក្រោមការចូលរួមសហការ ជួយសម្របសម្រួល ដោយអជ្ញាធរមូលដ្ឋាន ។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន បាននាំការសួរសុខទុក ពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ដែលឯកឧត្តមបាននាំក្ដីនឹករលឹក គោរពស្រលាញ់ របស់ ឯកឧត្តម រដ្ឋមន្រ្តី ជូនដល់បងប្អូន ជនជាតិភាគតិច ក្នុងសហគមន៍។

បន្ថែមពីរនេះ ឯកឧត្តម បានផ្ដាំផ្ញើរ ឱ្យបងប្អូននៅតែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងដូចការមានអណ្ដូងទឹកស្អាតប្រើប្រាស និងការអភិវឌ្ឍន៍របស់រដ្ឋាភិបាលក្នុងពេលបច្ចុប្បន្នជាពិសេស ត្រូវចូលរួម ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅពេលខាងមុខនេះ ។

សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកនៅរដូវប្រាំង ៕

អត្ថបទដែលជាប់ទាក់ទង